ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដថ្មី ៦៥៥នាក់ទៀត និងជាសះស្បើយ ២២៤នាក់

28

 

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល​ ​ចេញប្រកាសព័ត៌មាន ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦៥៥នាក់ទៀត និងជាសះស្បើយ ចំនួន២២៤នាក់ ដោយក្នុងនោះ​ ករណីឆ្លងសហគមន៍ ៦៥៤ នាក់ និង អ្នកដំណើរពីបរទេស ០១ នាក់។ នៅភ្នំពេញ (522) ព្រះសីហនុ (113) កណ្ដាល (5) តាកែវ (5) កំពង់ចាម (3) កែប (3) មណ្ឌលគិរី (1) ត្បូងឃ្មុំ (1) កំពង់ស្ពឺ (1) ។ គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ – អ្នកឆ្លងសរុប= ៨៨៤៨ នាក់ – អ្នកជាសះស្បើយ= ៣១៤៨ នាក់ – អ្នកកំពុងព្យាបាល= ៥៦៣៣ នាក់
– អ្នកស្លាប់= ៦១ នាក់។

បើតាមការផ្សាយព័ត៌មានរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា រហូតដល់ម៉ោង ០២និង០០ ថ្ងៃត្រង់ ទី ២៣ មេសា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៥៥នាក់ (ឆ្លងសហគមន៍ទាំងអស់ ) និងមានជាសះស្បេីយ ២២៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន ៨៨៤៨នាក់ ចំនួនសំរាកពេទ្យ ៥៦៣៣នាក់និងចំនួនជាសះស្បេីយសរុប កេីន ៣១៤៨នាក់និង ស្លាប់ថ្មី ៥នាក់ សរុបស្លាប់ ៥៩នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ ហេីយ និងប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 857864 ស្មេីនឹង 51063 ក្នុង១លាន នាក់៕

អត្ថបទដែលជាប់ទាក់ទង