ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញ ទទួលបានអំណោយភ្លាម បន្តយកទៅចែកជូនដល់កងកម្លាំងដែលកំពុងឈរជើង នៅគោលដៅបិទខ្ទប់ភ្លាមៗដែរ

36

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងនៅរសៀលថ្ងៃទី២៣ មេសានេះបានទទួលអំណោយ ជាគ្រឿងឧបភោគ បរិភោគនិងភេសជ្ជៈ ពីក្រុមហ៊ុនJ T I ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តយកទៅចែកចាយ ដល់កងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរដែលបាននិងកំពុងឈរនៅតាមគោលដៅបិទខ្ទប់រាជធានីភ្នំពេញ ក្នុងខណៈដែលរាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលបិទខ្ទប់ក្នុងរយៈពេល១៤ ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ក្រុមហ៊ុនJ T I កន្លងមកតែងបានជួយឧបត្ថមមករដ្ឋបាលរាជធានីភ្នំពេញជាបន្តបន្ទាប់ ។សម្រាប់អំណោយ ដែលទទួលបានពីក្រុមហ៊ុនខាងលើនៅពេលនេះរួមមាន ទឹកក្រូចចំនួន៥០០កេស ទឹកបរិសុទ្ធចំនួន៥០០ កេសនិងអាហារសម្រន់ចំនួន១០០០កញ្ចប់
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនJTIដែលបានជួយឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគនិងភេសជ្ជៈខាងលើនេះ ដើម្បីឱ្យរដ្ឋបាលរាជធានី
ភ្នំពេញបានបន្តយកទៅចែកចាយ កងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរដែលបាននិងកំពុងឈរនៅតាមគោលដៅបិទខ្ទប់រាជធានីភ្នំពេញ រយៈពេល១៤ ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។
ក្រោយពីបានទទួលបានអំណោយខាងលើ លោកឃួង ស្រេង ក៏បានចាត់តាំង ឲ្យលោក ហួត ហៃ និងលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនJ T I ផងដែរនោះបានបន្តយកភេសជ្ជៈ និងអាហារសម្រន់ទាំងនេះ ទៅចែកជូនដល់កងកម្លាំងនៅតាមគោលដៅបិទខ្ទប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅល្ងាចថ្ងៃដដែលនេះ ដោយក្នុងនោះលោកហួត ហៃ បាននាំយកអំណោយទាំងនេះទៅចែកងកម្លាំងដែលបាននិងកំពុងឈជើងនៅគោលដៅផ្លូវជាតិលេខ៦ ក្នុងខណ្ឌជ្រោយចង្វា ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវនិងខណ្ឌដូនពេញ ។ ចំណែកលោកនួន ផារ័ត្ន វិញ រួមជាមួយតំណាងក្រុមហ៊ុនJ T I បានដឹកនាំភេសជ្ជៈនេះទៅប្រគល់ជូន ដោយផ្ទាល់ដល់ទីតាំងដែលបានបិទខ្ទប់នៅតំបន់ពណ៏ក្រហមក្នុង ខណ្ឌមានជ័យនិងខណ្ឌពោធិសែនជ័យព្រមៗគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង