ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជក្រឹត្យដកឋានន្តរស័ក្តិផ្កាយពីរ ពីលោក ស៊ុំ ពៅ និងបណ្តេញចេញពីក្របខ័ណ្ឌ ហើយត្រូវជាប់គុកទៀត

33

 

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដកឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ និងលុបឈ្មោះ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចំពោះឧត្តមសេនីយ៍ទោ ស៊ុំ ពៅ អត្តលេខ ០២៣៦៣២ នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

ការចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដកឋានន្តរស័ក្តិផ្កាយពីរ ពីលោក ស៊ុំ ពៅ បានធ្វើឡើងតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អតីតផ្កាយពីរ ស៊ុំ ពៅ មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។
ន្ទីរព័ត៍មានខេត្តស្វាយរៀងបានឲ្យដឹងថា មន្ត្រី យោធា ផ្កាយ ២ ថ្នាក់ ឧ ត្ត ម សេនីយ៍ ទោ ម្នាក់ និង បក្សពួក ០៦ នាក់ ទៀត ត្រូវ សមត្ថកិច្ច ខេត្តស្វាយរៀង ចាប់ខ្លួន ពី បទ បំពាន បទបញ្ជា របស់ រាជរ ដ្ឋា ភិ បាល ស្តី ពី ការ បិទ ខ្ទប់ ភូមិសាស្ត្រ រាជធានី ភ្នំពេញ មិន ឲ្យ ធ្វើដំណើរ ចេញ – ចូល ឆ្លង ពី រាជធានី ភ្នំពេញ ទៅ ខេត្ត ទូទាំង ប្រទេស ដើម្បី ទប់ស្កាត់ ការឆ្លង រីក រាលដាល ជំងឺ កូ វីដ -១៩ ក៏ប៉ុន្តែ លោក ផ្កាយ ២ និង បក្សពួក ហ៊ាន ប្រឆាំង បទបញ្ជា លួច ដឹក ជនជាតិ ចិន ចំនួន ២៨ នាក់ ពី ក្រុង បាវិត ខេត្តស្វាយរៀង ទៅ រាជធានី ភ្នំពេញ ដោយ ខុសច្បាប់ ត្រូវ បាន ក្រុម សមត្ថកិច្ច អធិការ នគរបាល ក្រុង បាវិត បញ្ជូន ទៅ ស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង ដើម្បី កសាង សំណុំរឿង បញ្ជូនទៅ សាលាដំបូង ខេត្ត ស្វាយ រៀង។

ករណីនេះ បាន កើត ឡើង កាលពី វេលា យប់ ម៉ោង ៣ និង ០០ នាទី ទៀបភ្លឺ ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១ នៅខាងមុខ សណ្ឋាគារ TTP1 ស្ថិតនៅ ភូមិ បាវិត កណ្តាល សង្កាត់ បាវិត ក្រុង បាវិត ។

ប្រភព ពី សមត្ថកិច្ច បា ន ឲ្យដឹង ថា មុន ពេល កើតហេតុ សមត្ថកិច្ច ដើរ ល្បាត បាន ប្រទះឃើញ រថយន្ត សង្ស័យ ចំនួន ៤ គ្រឿង នៅ ខាង មុខ សណ្ឋាគារ TTP1 ក្រុង បាវិត និង កំពុង នាំ ជនជាតិ ចិន ទាំងនោះ ឡើង ចូលក្នុង រថយន្ត ដោយ សង្ស័យ ក៏ ឃាត់ សាក សួរនាំ ទើប បែកធ្លាយ រឿង រត់ពន្ធ ដឹក ចិន ទៅ រាជធានី ភ្នំពេញ ទើប ចាប់ ឃាត់ខ្លួន តែម្តង ។

ក្រោយ ពី សាកសួរ រួច ជនជាតិ ចិន ទាំង ២៨ នាក់ នោះ ត្រូវ ឲ្យ ធ្វើ ច ត្តា ឡី ស័ ក នៅ សណ្ឋាគារ ខាងលើ បណ្តោះអាសន្ន សិន រង់ចាំ យក សំណាក ពិនិត្យ ចេញ លទ្ធផល បា នរក ទីតាំង ដាក់ ជា ក្រោយ ។

ប្រភព ដដែល បន្ត ទៀត ថា អ្នកជា មេខ្លោង ឈ្មោះ ស៊ុ ពៅ មាន ឋានៈ ជា ឧ ត្ត ម សេនីយ៍ ទោ ផ្កាយ ២ មាន តួនាទី ជា អនុប្រធាន ក្រុមការងារ ស្រាវជ្រាវ យុទ្ធសាស្ត្រ យោធា នៃ អគ្គបញ្ជាការ កងយោធពល ខេមរភូមិន្ទ ក្រសួងការពារជាតិ ហើយ បុរស ម្នាក់ទៀត ឈ្មោះ ស៊ូ សុភា ( ពាក់អាវ ក្រហម ខោ ក្រហម ) ជា មេខ្យល់ ប្រមូល ភ្ញៀវ ជនជាតិ ចិន ( ពីរ ស្រុក ស្វាយជ្រំ ពី ស្រុក រមាសហែក មក ដាក់ ឲ្យ ស្នាក់ នៅក្នុង សណ្ឋាគារ TTP1 ក្រុង បាវិត រួច ឲ្យ ក្រុម លោក ផ្កាយ ២ នេះ ដឹក ពី ក្រុង បាវិត ទៅ រាជធានី ភ្នំពេញ និង ដឹក ពី រាជធានី ភ្នំពេញ មក ក្រុង បាវិត ខេត្តស្វាយរៀង) ។

សមត្ថកិច្ច បន្ត ទៀត ថា ចំណែក ៥ នាក់ ផ្សេងទៀត គឺ មិនមែន ជា មន្ត្រី យោធា ទេ គឺ ពួកគេ ត្រូវ លោក ផ្កាយ ២ បាន ឲ្យ ក្លែង ជាម ន្ត្រី យោធា ហើយ ជួល ឲ្យ បើករថយន្ត ប៉ុណ្ណោះ នេះ បើ តាម ចម្លើយ សារភាព អ្នក ទាំង ៥ នាក់ ។

ក្រោយពី សាកសួរ អស់ រយៈ ពេញ ១ ថ្ងៃ នៅ វេលា ម៉ោង ៦ ល្ងាច ថ្ងៃ ២២ ខែមេសា ជនសង្ស័យ ទាំង ០៧ នាក់ នេះ ត្រូវ បាន ក្រុម សមត្ថកិច្ច អធិការ នគរបាល ក្រុង បាវិត បញ្ជូន ទៅ ស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង ដើម្បី កសាង សំណុំរឿង បញ្ជូនទៅ សាលាដំបូង ខេត្ត ស្វាយ រៀង ចាត់ការ តាម នីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង