ខ្សាច់បាក់ធ្លាក់សង្កត់បុរសម្នាក់ស្លាប់ក្នុង រណ្ដៅខ្សាច់
កំពង់ឆ្នាំង ៖ នៅថ្ងៃសុក្រ ទី ២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០ៈ០០នាទីព្រឹក មានករណីខ្សាច់បាក់ធ្លាក់សង្កត់ បុរសម្នាក់ស្លាប់ នៅចំណុចរណ្ដៅខ្សាច់ស្ថិតក្នុង ភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ដែលរណ្ដៅខ្សាច់របស់ម្ចាស់ឈ្មោះ មុត កុសល ភេទប្រុស អាយុ៣៥ឆ្នាំ ឈ្មោះ មុត គន្ធា ភេទ ប្រុស អាយុ៤០ឆ្នាំ ឈ្មោះ សឹម សេង ភេទប្រុស អាយុ៤០ អ្នកទាំងបីរស់នៅភូមិ ច្រេស ឃុំត្រងិល ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង (អ្នកទាំងបីជាភាគហ៊ុននិងគ្នា) ឈ្មោះ មុត គន្ធា បានចុះបូមខ្សាច់ក្នុងរណ្តៅខ្សាច់ ពេលកំពុងតែបូមខ្សាច់ ស្រាប់តែខ្សាច់បាក់សង្កតលើ ឈ្មោះ មុត គន្ធា បណ្ដាលឲ្យស្លាប់តែម្ដង ៕