រដ្ឋបាលខណ្ឌបឹងកេងកង ដឹកបន្លែតាមឡាន ចុះចែកប្រជាពលរដ្ឋតាមដងផ្លូវ…!
ភ្នំពេញ៖លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានអោយដឹងថានាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ
រដ្ឋបាលខណ្ឌបឹងកេងកង បានធ្វើការរៀបចំជិះឡានដឹកបន្លែដោយចុះចែក បន្លែជូនដល់បងប្អូនប្រជាពលរដ្ឋក្នុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ហើយសកម្មភាពការងារចុះចែកអំណោយជាបន្លែជូន ប្រជាពលរដ្ឋនាល្ងាចនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ គឹម សុវណ្ណា តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដែលមានចូលរួមពីលោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមនារីខណ្ឌ គណៈអភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ ដើម្បីសម្រាលការខ្វះខាតដល់បងប្អូនប្រជាពលរដ្ឋបានមួយរយៈពេលផងដែរ៕ដោយសុវណ្ណភូមិ