ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី បិទផ្សារទាំងអស់ នៅក្នុងក្រុងភ្នំពេញ ដើម្បីកាត់ផ្តាច់ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩

31

 

អាជ្ញាធររាជធានីភ្នំពេញ នៅនៅរាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅទូទាំងរាធានីភ្នំពេញ រយៈពេល១៤ថ្ងៃ។ នេះបើតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិនិត្យឱ្យបានម៉ត់ចត់ចំពោះសកម្មភាពនៅតាមផ្សារនានា ដោយយើងដែលត្រូវបិទផ្សារមួយចំនួនធំទៀតនៅក្រុងភ្នំពេញដើម្បីកាត់ផ្តាច់ឱ្យបាននូវ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននិងកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ។
ការណែនាំបែបនេះរបស់លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានធ្វើឡើងនារាត្រីថ្ងៃទី២៣មេសានេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំ video conference នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញនិងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងការងារមួយចំនួន ដូចជាការងារចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ការរៀបចំវិធានការលើការបិទផ្សារនានា និងការងាររៀបចំកន្លែងយកសំណាកពីអ្នកសង្ស័យកូវីដ-១៩ ផងដែរ។

ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពវិវឌ្ឍនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៏សហគមន៍ ២០ កុម្ភៈ ២០២១” ដោយផ្តោតសំខាន់ចំពោះបងប្អូនអាជីវករតាមបណ្ដាផ្សារទាំងអស់ ក្នុងរាជធានីភ្នំពេញ ដែលមាន ។ ការឆ្លងជាបន្តបន្ទាប់ក្នុងអត្រាប្រឈមខ្ពស់ គួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការដើម្បីទប់ស្កាត់ជាបន្ទាន់

ចំពោះមុខ ដើម្បីថែរក្សាអាយុជីវិត និងការពារសុខភាពរបស់បងប្អូនអាជីវករ ក្រុមគ្រួសារ សាច់ញាតិ ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិទាំងមូល ឱ្យរួចចាកផុតពីគ្រោះថ្នាក់ដោយជំងឺឆ្លងដ៏កាចសាហាវ ក៏ដូចជា ដើម្បីឈានទៅកាត់ផ្ដាចំបភពចម្លង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុង ។ព្រឹត្តិការណ៍សហគមន៍ ៖ ២០ កុម្ភៈ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម

១. ផ្សាររដ្ឋ នឹងផ្សារមិនរៀបរយទាំងអស់ (ផ្សារក្រមួន, ផ្សារចាត់តាំង, ផ្សាររោងចក្រ, ផ្សារសហគមន៍,ផ្សារក្នុងដីឡូត៍ឯកជន, ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ។ល។) ត្រូវផ្អាកដំណើរការជា បណ្តើរអាសន្នរយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

២.ដើម្បីចៀសវាងការពិន័យអន្តរការណ៍ និងការទទួលខុសត្រូវចំពោះរមុខច្បាប់ជាធរមាន សូមបងប្អូន អាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធទាំងអស់ ដែលបានបើកអាជីវកម្ម ឬ បន្តអាជីវកម្ម គិតចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ មក ត្រូវអញ្ជើញ ទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមទីតាំងដែលបានកំណត់ជូន ដែលនៅជិតលំនៅឋាន របស់ខ្លួនបំផុត រួមមាន៖ វិទ្យាល័យបាក់ទូក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា – វិទ្យាល័យបឹងត្របែក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ – សាលាបឋមសិក្សាសុភមង្គម
– វិហារព្រះយេស៊ូ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ – ទីតាំងបណ្ដោយផ្លូវិឌួងងៀប ជិតរោងចក្រផុនហាន ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
– ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ – មណ្ឌលថែទាំជីវិត ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ – ផ្សារអេកូមិល តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ – និង ទីតាំងមួយចំនួនទៀតកំពុងរៀបចំ ដែលរដ្ឋបាលរាជធានីភ្នំពេញនឹងផ្ដល់ព័ត៌មានពេលក្រោយទៀត។

៣.ក្នុងពេលធ្វើដំណើរទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ សូមសូមបងប្អូនអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធទាំងអស់ ត្រូវភ្ជាប់មកជាមួយ នូវអត្តសញ្ញាណប័ណ្ណ ឬ ឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀត និងឯកសារបញ្ជាក់ពីអាជីវកម្ម ឬ មុខរបររបស់ខ្លួន ដូចជា ប័ណ្ណកាន់កាប់តូប ប័ណ្ណអាជីវកម្ម ប័ណ្ណប៉ាតង់ ប័ណ្ណការងារ ឬ លិខិតបញ្ជាក់ កំ ពីអាជ្ញាធរមូលដ្ឋាន ដើម្បីបង្ហាញជូនគោលដៅត្រួតពិនិត្យ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

៤. ក្រោយការយកសំណាក់ធ្វើតេស្តរកវីរុសកូវីដ-១៩ សូមបងប្អូនអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបមើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តវិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺត្រូវនៅក្នុងផ្លូវ ឬ បន្ទប់ដាច់ដោយឡែក គ្រប់ពេលវេលាទាំងអស់ ក្នុងរយៈពេល ១៤ ថ្ងៃ ហាមដាច់ខាតដើរចេញក្រៅផ្ទ៖ បន្ទប់ ឬ ទីកន្លែងដែលខ្លួនត្រូវធ្វើចត្តាឡីស័ក។

kolap touch, [24.04.21 07:02]
៥. ចំពោះអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ ដែលមិនព្រមសហការទៅយកសំណាកតស្ករកមេរោគកូវីដ-១៩ តាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យបន្តអាជីវកម្មលក់ដូរ ឬ ចេញ-ចូលមកបមីការងាររបស់ខ្លួនឡើយ នៅពេលដែលផ្សារទាំងអស់នេះ ត្រូវបានបើកដំណើរការជាប្រក្រតីឡើងវិញ។

៦. រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យ និងត្រូវហាមឃាត់មិនឱ្យបើកដំណើរការចំពោះផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ជាពិសេសទីតាំង អាជីវកម្មណាដែលមានហានិភ័យខ្ពស់ក្នុងការចម្លង និងឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងដែនសមត្ថកិច្ចនៃរដ្ឋបាលខណ្ឌនីមួយៗ។

ទទួលបានសេចក្ដីណែនាំនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ អភិបាលរដ្ឋាករផ្សារធំថ្មី គណៈកម្មការផ្សាររដ្ឋ អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ អតិថិជន និងប្រជាពលរដ្ឋពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ឱ្យទទួលបានលទ្ធផលល្អ និងការទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង