ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាត្រៀមបញ្ជូនកីឡា៣ប្រភេទ ចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូនៅជប៉ុន

132

 

ភ្នំពេញ៖ប្រទេសកម្ពុជាត្រៀមបញ្ជូនកីឡា៣ប្រភេទ ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុនដែលប្រព្រឹត្តទៅជាផ្លូវការនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីថ្នាក់ដឹកបេ្តជ្ញានឹងរៀបចំការប្រកួតតាមផែនការ កំណត់ជាដាច់ខាត ទោះបីមានការរីករាលដាលមេរោគ COVID-19 ក៏ដោយ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិក (NOCC) និងអគ្គលេខាធិការ CAMSOCបានមានប្រសាសន៍ថា កិច្ចប្រជុំមួយដែលធ្វើឡើងជាមួយថ្នាក់ដឹកនាំកីឡាដូចជាអគ្គនាយកដ្ឋានកីឡា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងសហព័ន្ធកីឡាជាតិដើម្បីត្រៀមបញ្ជូនកីឡា៣ប្រភេទ ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុនដែលប្រព្រឹត្តទៅជាផ្លូវការនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។
លោកបានបន្តថា កីឡាទាំង៣ប្រភេទនោះរួមមាន កីឡាអត្តពលកម្ម កីឡាហែលទឹក និងកីឡាតេក្វាន់ដូWT ដែលត្រូវចូលរួមប្រកួតវគ្គជម្រុះពិសេសកីឡាតេក្វាន់ដូWT ចំណែកកីឡាអត្តពលកម្ម និងកីឡាហែលទឹកទទួលបានអនុញ្ញាត ឲ្យចូលរួមដោយគ្មានមិនបាច់ប្រកួតប្រកួតវគ្គជម្រុះ ដើម្បីរៀបចំខ្លួនទៅចូលរួម។
លោក ហ៊ុន បូរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តបានប្រាប់តាមប្រព័ន្ធអនឡាញ ថា សហព័ន្ធនឹងបញ្ជូនលោកគ្រូបង្វឹក ពុធ បូរាត្រី និងកីឡាករឆ្នើមរបស់សហព័ន្ធ គឺ កីឡាករអត្តពលកម្ម ប៉ែន សុគង់ ឲ្យចូលរួមព្រឹត្តឹការណ៍ ការប្រកួតកីឡា អូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រព្រឹត្តិពិធីបើកជាផ្លូវការ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។
សម្រាប់ការជ្រើសរើស គ្រូបង្វឹក និងកីឡាករខាងលើនេះ សមាជិកប្រតិបតិ្ត សហព័ន្ធធ្វើការ ដោយយកចិត្តទុកដាក់យ៉ាងខ្លាំង មិនចេះតែចាប់ដាក់ឡើយ សុទ្ធសឹងមានការសម្រេច ពីថ្នាក់ដឹកនាំសហព័ន្ធ និងគណៈកម្មការជ្រើសរើសគ្រូបង្វឹក និងកីឡាករ។ ចំពោះកីឡាករ ប៉ែន សុគង់ ប្រកួតលើវិញ្ញាសារត់១០០ម៉ែត្រ ដោយសារការប្រកួតកីឡា អូឡាំពិកឲ្យប្រកួត តែមួយវិញ្ញាសាប៉ុណ្ណោះ។
លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរហែលទឹកបានប្រាប់តាមប្រព័ន្ធអនឡាញដែរថា សហព័ន្ធខ្មែរហែលទឹក នឹងបញ្ជូនគ្រូបង្វឹក១រូប និងកីឡាករ-កីឡាការិនី២រូប ហើយអត្តពលិកទាំង២នាក់នេះ យើងនឹងធ្វើការជ្រើសរើសនាខែឧសភាខាងមុខនេះ។ ចំពោះកីឡាហែលទឹកទទួលបានសិទ្ធអនុគ្រោះមានន័យថា ចូលរួមការប្រកួតជាផ្លូវការមិនបាច់ ទៅប្រកួតវគ្គជម្រុះដូចកីឡាអត្តពលកម្មដែរ៕

អត្ថបទដែលជាប់ទាក់ទង