ប្រជាពលរដ្ឋ៤៨គ្រួសារ នៅសង្កាត់ទន្លេបាសាក់កំពុង ធ្វើចត្តាឡីស័កបានទទួលអំណោយសម្ដេច
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០២១នេះលោកថេង សុថុល អភិបាលខណ្ឌចំការមន ដែលអមដំណើរដោយលោក លោកស្រីជាអភិបាលរងខណ្ឌចំការមន និង លោកចៅសង្កាត់ទន្កេបាសាក់ដោយបានបន្តចុះ ចែកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាត ផ្នែកជីវភាពនៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។
រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយបានបន្តចុះចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជីវភាពខ្វះខាត និង កំពុងធ្វើចត្តាឡីស័ក ចំនួន ៤៨គ្រួសារដោយ មានមនុស្សរស់នៅសរុប១៩០នាក់ ដែលស្ថិតនៅសង្កាត់ទន្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចំពោះអំណោយដែលចែកជូនដោយក្នុង០១គ្រួសារៗទទួលបានអង្ករ, មី, ត្រីខ, ទឹកស៊ីអ៉ីវ, ទឹកត្រី និងម៉ាស៕ដោយសុវណ្ណភូមិ