ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ ទីទ័លក្រជិត៨០០គ្រួសារនៅ សង្កាត់ព្រែកថ្មីបានទទួលអំណោយសម្ដេចទាំងទ្វេរ និង អំណោយសប្បុរសជននានា

21

ភ្នំពេញ៖លោកលីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅនៃរាជធានីភ្នំពេញបានអោយដឹងនៅរសៀកថ្ងៃទី២៤ខែមេសានេះថា៖ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គឺជាក្តីកង្វល់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយត្រូវគិតគូដោយយកចិត្តទុក្ខដាក់ក្នុងការ ដោះស្រាយជូនដល់ពួកគាត់ពេលពួកគាត់ជួបការលំបាក់អ្វីផ្សេងៗនោះពិសេសផ្នែកជីវភាពនៅពេលនេះហើយក្នុង រយះពេលពីរថ្ងៃនេះដែរខាងរដ្ឋបាលសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ទឹត ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតបានចំនួន១០០គ្រួសារហើយរួមទាំងអំណោយសម្តេចព្រះពោធិវង្សអំ លឹមហេង បានចំនួន២០០គ្រួសារ និងអំណោយលោកឃុត សុខ បានចំនួន៣០០គ្រួសាររួមនិងសប្បុរសជននានានៅព្រែកថ្មីចំនួន៣០គ្រួសារ និង សប្បុរសជននានាព្រមទាំងគណបក្សសង្កាត់សរុបបានចំនួន750គ្រួសារហើយ។

លោកចៅសង្កាត់ព្រែកថ្មីលីវ វណ្ណថេងបានបន្តទៀតថាចំពោះបងប្អូនដែលមានជីវភាពខ្វះខាត នៅពុំទាន់ទទួលបានអំណោយ សូមទំនាក់ទំនង មកលោកមេភូមិរឺរូបខ្ញុំជាចៅសង្កាត់ដោយផ្ទាល់គឺខ្ញុំនិងចាត់ក្រុមការងារចុះពិនិត្យរួចផ្តល់ជូនភ្លាមៗផងដែរ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

ជាមួយគ្នានោះដែរលោកលីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីបានមានមតិលើកឡើងដោយ ធ្វើការសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយចូលរួមអនុវត្តនូវសេចក្ដីសម្រេចលេខ៥០សសរ ចុះថ្ងៃទី១៧ខែមេសាឆ្នាំ២០២១របស់រាជរដ្ឋាភិបាលកម្ពុជា អោយបានមុឺងមាត់ និង ថែរក្សាអនាម័យ ខ្លួនប្រាណអោយបានល្អត្រឹមត្រូវជាប្រចាំរៀងរាល់ថ្ងៃពោល គឺដោយលាងសម្អាតដៃជាមួយទឹកអាកុលឬជែលលាងដៃ ឬសាប៊ូដោយលាងសម្អាតដៃគឺដើម្បីចូលរួមបង្ការទប់ស្កាត់ នៃការឆ្លងរីករាលជំងឺកូវីដ១៩ ។ហើយត្រូវនាំគ្នាអនុវត្តតាមការណែនាំ អោយបានខ្ជាប់ខ្ជួននូវវិធានការគឺ៣ការពារ និង ៣កុំ ជានិច្ចដើម្បីរួមដៃគ្នាបង្ការទប់ស្កាត់នៃការឆ្លងរីករាលដាលជម្ងឺកូវីដ១៩៕ដោយសវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង