ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌបឹងកេងកង មានមតិតាមឧគ្ឃោសនៈស័ព្ទ ស្នើបងប្អូនអនុវត្ត៣ការពារនិង ៣កុំ

40

ភ្នំពេញ៖លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានអោយដឹងថានារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ
រដ្ឋបាលខណ្ឌបឹងកេងកង បានធ្វើការបន្តចុះចែកអំណោយជាលើកទី៣ដោយ ធ្វើដំណើរជិះរថយន្តក្នុងការចុះចែកអំណោយជា បន្លែបង្កាស្រស់, ត្រីខកំប៉ុង និង មីកញ្ចប់ ជូនដល់ដៃបងប្អូនប្រជាពលរដ្ឋដែលរស់នៅ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញហើយពិធី ចុះចែកអំណោយជូនប្រជាពលរដ្ឋតាម រថយន្តនាពេលនេះគឺក្រោមអធិបតីភាពលោកជំទាវ គឹម សុវណ្ណា តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដែលមានចូលរួមពីលោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមនារីខណ្ឌ គណៈអភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ ដើម្បីសម្រាលការខ្វះខាត ដល់បងប្អូនប្រជាពលរដ្ឋបានមួយរយៈពេល ។
ក្នុងនោះដែររដ្ឋបាលខណ្ឌបឹងកេងកង សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋដែល មកទទួលនូវអំណោយសប្បុរសធម៌ សូមពាក់ម៉ាស រក្សាគម្លាត និងបាញ់អាល់កុល ហើយពេលទទួលអំណោយរួច សូមចូលផ្ទះវិញរៀងៗខ្លួនផងដែរ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង