ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បន្តប្រគេនទេយ្យទាន ដល់វត្តចំនួន២៤វត្តទៀតក្នុងគោលដៅចំនួន១៤២វត្តក្នុង រាជធានីភ្នំពេញ

103

 

(ភ្នំពេញ)- នៅព្រឹកថ្ងៃទៅ២៤ ខែមេសា ឆ្នាំ២០២១នេះ ទេយ្យទានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានជាអង្ករ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ ត្រូវបានបន្តប្រគេនដល់វត្តចំនួន២២វត្តជាបន្តទៀត នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមប្រគេន ដោយផ្ទាល់ពី ឯកឧត្តម ឆារស៏ វ៉ាន់ , ឯកឧត្តម សៅ ភិរុណ , លោក ជិន ប៊ុនធឿន និងលោកស្រី ស្បោង សំបូរ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
ហ៊ុនសែន។ វត្តចំនួន២៤វត្តដែលទទួលបានទេយ្យទាននាពេលនេះស្ថិតនៅក្នុងខណ្ឌចំនួន៦មានខណ្ឌ
ចំការមន ៤វត្ត ,ខណ្ឌ៧មករា ៣វត្ត ,ខណ្ឌបឹងកេងកង ១វត្ត, ខណ្ឌដូនពេញ ៥, ខណ្ឌសែនសុខ ៦វត្ត និងខណ្ឌឫស្សីកែវ ចំនួន៥វត្ត។ ហើយនៅថ្ងៃស្អែកក្រុមការងារនឹងបន្តប្រគេនដល់វត្តមួយចំនួនទៀត ដែលមិនទាន់បានប្រគេនឱ្យគ្រប់ចំនួនគោលដៅ១៤២វត្តក្នុងរាជធានីភ្នំពេញ។

ក្នុងពិធីប្រគល់អំណោយទេយ្យទាននេះផងដែរ ឯកឧត្តម តំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ ដែលកំពុងទទួលរងផលប៉ះពាល់នូវការបិទខ្ទប់ រាជធានីភ្នំពេញដោយសារជម្ងឺកូវីដ១៩នាពេលនេះ។
ឯកឧត្តមតំណាងបានទូលប្រគេនព្រះសង្ឃគ្រប់ព្រះអង្គថា ក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងឆ្លង រីករាល ដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ គឺតម្រូវឲ្យរាជរដ្ឋាភិបាល មានការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី១៩
។ ជាពិសេសអំឡុងពេលបិទខ្ទប់ដែល ព្រះសង្ឃមិនអាចបិណ្្ឌបាត្រចង្ហាន់បាន និងប្រជាពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់មកប្រគេនព្រះសង្ឃ បានដែរនោះ ទើបសម្ដេចតេជោនាយករដ្ឋមន្ត្រី លោកបានគិតគូរអំពីទុក្ខ ការលំបាករបស់ព្រះសង្ឃគ្រប់ ព្រះអង្គតាមទីអារាមនានាទូទាំងរាជធានីភ្នំពេញ។ លើសពីនេះ ឯកឧត្តមតំណាងក៏បានទូលប្រគេនព្រះសង្ឃដើម្បីនាំនូវ សារចូលរួមប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន សុខាភិបាល របស់រាជរដ្ឋាភិបាល ជាពិសេសរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» ដេីម្បីការពារការចម្លងរីករាលដើរលេងជំងឺកូវីដ១៩ នេះ។

ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គតាមវត្តអារាមនីមួយៗ បានសំដែងនូវការអរព្រះគុណចំពោះសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរចំពោះការខ្វះខាតរបស់ព្រះសង្ឃ តាមទីអារាមនានាក្នុងដំណាក់កាលដែល ប្រទេសកម្ពុជាកំពុងជួបវិបត្តិនៃជម្ងឺកូវីដ១៩ ដូច្នេះហើយទីអារាមនីមួយៗក៏មានតួនាទីក្នុង ការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដផងដែរ។ ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គបាន ប្រគេនពរសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីជម្ងឺទាំងឡាយទាំងពួង និងជោគជ័យក្នុងការដឹកនាំប្រទេសជាតិតទៅមុខទៀត។

សម្រាប់អំណោយជាទេយ្យទាន ក្នុង១វត្តៗទទួលបាន:
១-អង្ករចំនួន១តោន
២-ត្រីខចំនួន២កេសមាន២០យួរ (ក្នុង១យួរ មាន១០កំប៉ុង)ស្មើ ២០០ កំប៉ុង២៤៨ កេស
៣-មីជាតិចំនួន២០កេស
៤- ទឹកផ្លែឈើគ្រប់មុខចំនួន១០កេស (ក្នុង ១ កេសមាន២៤កំប៉ុង)
៥-ទឹកដោះគោខាប់ចំនួន២កេស (ក្នុង១កេស មាន៤៨ កំប៉ុង)
៦-កាហ្វេចំនួន៥កញ្ចប់ធំ (ក្នុង១កញ្ចប់ធំមាន ៥០កញ្ចប់តូច)
៧-តែចំនួន២គីឡូក្រាម
៨-ស្ករសចំនួន១បេ(មាន ២៥ គីឡូក្រាម)
៩-អំបិលចំនួន១បេ(មាន១០គីឡូក្រាម)
១០-ទឹកត្រីចំនួន៥យួរ(ក្នុង១យួរមាន៦ ដប)
១១-ទឹកស៊ីអ៊ីវចំនួន៥យួរ (ក្នុង១យួរមាន៦ ដប)
១២-ប៊ីចេងចំនួន១បេ(មាន២៥គីឡូក្រាម)៕

អត្ថបទដែលជាប់ទាក់ទង