ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

១០នាក់ស្លាប់ ដោយសារជំងឺកូវីដ-១៩

490

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ខែមេសាឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ពីករណីមនុស្សស្លាប់ចំនួន១០នាក់ ដោយសារជំងឺកូវីដ១៩។ យោងតាមរបាយការណ៍ពី៖ ១- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ ៦៣ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានអាការៈក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំងរយៈពេលពីរទៅបីថ្ងៃ គាត់ត្រូវបានយកសំណាក ជាលទ្ធផលបញ្ជាក់ថា មានវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យពេលដល់មន្ទីរពេទ្យ ត្រូវបានគ្រូពេទ្យបញ្ជាក់ថា អ្នកជំងឺបានស្លាប់បាត់បង់ជីវិតទៅ ហើយមុនពេលចូលដល់មន្ទីរពេទ្យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤:១២នាទី ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្រ្តីជនជាតិខ្មែរអាយុ ៦៣ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតមុនពេលចូលដល់ មន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩(Mourant entrant avec COVID-19) ។

២- មន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៧៧ឆ្នាំ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានចូលសម្រាកមន្ទីរពេទ្យនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី ជាមួយលទ្ធផលបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ក្នុងស្ថានភាពក្តៅខ្លួន ក្អក ឈឺបំពង់ក ហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង តែជាអកុសលនៅតែមិនអាចជួយអ្នកជំងឺបានគាត់ក៏ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដដែលវេលាម៉ោង ១៥:៣០នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៧៧ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវ ធ្ងន់ធ្ង និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ ។

៣- មន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៣៤ឆ្នាំ ដែលរស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៣:៤០នាទី ទៀបភ្លឺ ។ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ អ្នកជំងឺបានចូលសម្រាកពេទ្យនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលា ម៉ោង១៤និង៣០នាទី ជាមួយស្ថានភាព ក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម និងមានជំងឺទឹកនោមផ្អែមប្រចាំកាយ។ ដោយការ វិវត្តររបស់ ជំងឺមានសភាពធ្ងន់ធ្ងរឡើងៗ ជាមួយនឹងអាការៈហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈ បច្ចេកទេស រួមជាមួយការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ ជីវិតនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៣ និង ៤០នាទីទៀបភ្លឺ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៣៤ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិ ផ្លូវដង្ហើមស្រួចស្រាវ និងរលាកសួតសងខាងដោយសារជំងឺកូវីដ-១៩ នៅលើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ។

៤- មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៦៤ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២០និង៣៥ នាទី ក្នុងស្ថានភាព ក្អក ហត់ខ្លាំង និងមានជំងឺខ្សោយតំរងនោមធ្ងន់ធ្ងររ៉ាំរ៉ៃប្រចាំកាយ អ្នកជំងឺត្រូវបានយកសំណាកនៅថ្ងៃដដែល ជាលទ្ធផលបញ្ជាក់ថាមាន វិជ្ជមានកូវីដ-១៩ ដោយស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យបានខិតខំជួយ សង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេសគ្រប់មធ្យោបាយយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២០និង២០នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៦៤ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវ ធ្ងន់ធ្ង និងរលាកសួតទាំងសងខាងដោយសារវីរុសកូរីដ-១៩ លើអ្នកជំងឺខ្សោយតំរងនោមរ៉ាំរ៉ៃប្រចាំកាយ ។

៥- មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀងបានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ រស់នៅក្រុងបាវិត ខេត្តស្វាយរៀង មាន អាការៈក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំង បានចូលមកមណ្ឌលព្យាបាលកូវីដ-១៩ បាវិត ពេលដល់មណ្ឌលព្យាបាលត្រូវបានគ្រូពេទ្យ បញ្ជាក់ថាអ្នកជំងឺបានស្លាប់បាត់បង់ជីវិត ទៅហើយមុនពេលចូលដល់មណ្ឌលព្យាបាល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៨និង០០នាទី ជាករណីសង្ស័យ សពត្រូវបានយកសំណាក ដោយទទួលបានលទ្ធផលបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩ ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតមុនពេលចូល ដល់មណ្ឌលព្យាបាលដោយសារជំងឺកូវីដ-១៩ (Mourant entrant avec COVID-19)

៦- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៤២ឆ្នាំ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានចូលសម្រាកមន្ទីរពេទ្យនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៩និង០០ នាទី ជាមួយលទ្ធផលបញ្ជាក់ ថាមាន វិជ្ជមានកូវីដ-១៩ ក្នុងស្ថានភាព ក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែម ជំងឺរលាកថ្លើមប្រភេទបេ ប្រចាំកាយ។ ដោយស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យបានខិតខំ ជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង តែជាអកុសលនៅតែមិនអាចជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៧និង៥០នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៤២ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិ ផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែម និងជំងឺរលាកថ្លើម ប្រភេទបេប្រចាំកាយ។

៧- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៥៧ឆ្នាំ រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចូលមកមន្ទីរពេទ្យ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២០និង៥០ នាទី មានអាការៈក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំង រយៈពេលបួនថ្ងៃមុនចូលមកមន្ទីរពេទ្យ រួមទាំងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ពេលមកដល់មន្ទីរពេទ្យត្រូវបានគ្រូពេទ្យ បញ្ជាក់ថា អ្នកជំងឺបានស្លាប់បាត់បង់ជីវិតរួចទៅហើយ មុនពេលចូលមកដល់មន្ទីរពេទ្យ នៅថ្ងៃខែឆ្នាំដដែល ជាករណីសង្ស័យ សពត្រូវបានយកសំណាក ដោយទទួលបានលទ្ធផលបញ្ជាក់ថាមាន វិជ្ជមានកូវីដ-១៩ ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៥៧ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតមុនពេលចូល ដល់មន្ទីរពេទ្យ ដោយសារជំងឺកូវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ (Mourant entrant avec COVID-19)។

៨- មន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៦៧ឆ្នាំ រស់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានចូលសម្រាកមន្ទីរពេទ្យ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣និង១០ នាទី ជាមួយលទ្ធផលបញ្ជាក់ថា មាន វិជ្ជមានកូវីដ-១៩ក្នុងស្ថានភាពក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស រួមទាំងការបើ ម៉ាស៊ីនជំនួយដង្ហើមផង តែជាអកុសលនៅតែមិនអាចជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដដែលវេលាម៉ោង ១២និង៤០នាទីថ្ងៃត្រង់។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៦៧ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ ។

៩- មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ ៧១ឆ្នាំ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរកឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានចូលមកសម្រាកនៅមន្ទីរពេទ្យ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១វេលាម៉ោង ១៣និង០០ នាទី ក្នុងស្ថានភាពក្អក ហត់ខ្លាំង ។ ដោយស្ថានភាពជំងឺមានការវិវត្តចេះ តែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលតម្រូវឱ្យ ក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់ គ្រប់មធ្យោបាយ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៦និង១៥នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៧១ឆ្នាំខាងលើនេះបានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ ។

១០- មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរអាយុ៣២ឆ្នាំ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរកឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២៣និង៣០នាទី ក្នុងស្ថានភាពក្តៅខ្លួន ក្អក ហត់ខ្លាំង រួមទាំងមានជំងឺបេះដូងប្រចាំកាយ។ ដោយស្ថានភាពជំងឺមានការវិវត្តចេះ តែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យបានខិតខំ ជួយសង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេសគ្រប់ មធ្យោបាយ យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៤និង០០នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ លើអ្នកមានជំងឺបេះដូងប្រចាំកាយ។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ ជាទីបំផុតជាមួយក្រុមគ្រួសារសព៕

អត្ថបទដែលជាប់ទាក់ទង