ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះ រកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៥១១នាក់​ និងជាសះស្បេីយ​ ៦២នាក់​ និងស្លាប់កើនដល់ ៧១នាក់

69

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញប្រកាសព័ត៌មានថា រហូតដល់ ថ្ងៃទី ២៤ មេសា ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៥១១នាក់​ (ឆ្លងសហគមន៍​:​ ៥១៩​ នាំចូល:​ ២) និងមានជាសះស្បេីយ​ ៦២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៩៣៥៩នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៦០៧២នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៣២១០នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១០នាក់​ សរុប​ស្លាប់ ៧១នាក់ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ យេីងបានធ្វេីតេស្តចំនួន​ 864685 ស្មេីនឹង​ 51469 ក្នុង១លាន នាក់៕

អត្ថបទដែលជាប់ទាក់ទង