បំបែកសំបុកគ្រឿងញៀន ចាប់ខ្លួនមនុស្សប្រុសស្រី ១៩នាក់ ក្នុងបន្ទប់ផ្ទះសំណាក់សុភមង្គល
ក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា ជនប្រុសស្រីសុទ្ធសឹងមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន១៩នាក់ ក្នុងនោះមានស្រី១២នាក់ ត្រូវបាននគរបាលឆ្មក់ក្រសោបចាប់ឃាត់ខ្លួន នៅពេលដែលពួកគេកំពុងនាំគ្នា លួចប្រើប្រាស់និងជួញដូរគ្រឿងញៀន ក្នុងបន្ទប់ផ្ទះសំណាក់យីហោ សុភមង្គល ស្ថិតនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង។ ប្រតិបត្តការបំបែកសំបុកក្រុមជនគ្រឿងញៀនប្រុស ស្រីខាងលើពីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកឆ្លូង បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ សីហា ខណៈដែលក្រុមជនប្រុស ស្រីទាំងនេះ កំពុងពួនសម្ងំប្រើប្រាស់ និងជួញដូរគ្រឿងញៀនក្នុងបន្ទប់ផ្ទះសំណាក់ចំនួន៤បន្ទប់។ ជាមួយនិងការក្រសោបចាប់ខ្លួនពួកគេទាំងនេះ នគរបាលក៏បានឆែកឆេរ រកឃើញគ្រឿងញៀនមួយចំនួនធំផងដែរ។
ប្រតិបត្តិការធ្វើឡើងក្រោមការចង្អុលណែនាំរបស់ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការខេត្ត និងសម្របសម្រួលផ្លូវច្បាប់ដោយលោក កែវ សុជាតិ ព្រះរាជអាជ្ញាខេត្តក្រចេះ។
មន្ត្រីនគរបាលខេត្តក្រចេះបានឲ្យដឹងថា ជនសង្ស័យទាំង១៩នាក់(ស្រី១២នាក់)រួមមានៈ ទី១.ឈ្មោះ យ៉ាន គឹមហុង ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិព្រែកសំរោង ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។ ទី២.ឈ្មោះ សុខក្រី ណាសិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង។ ទី៣.ឈ្មោះ ផៃ ចាន់ធានិត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិឆ្លូង ឃុំឆ្លូង ស្រុកឆ្លូង។ ទី៤.ឈ្មោះ រូន សលីហ៊ីន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិទ្រា ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ទី៥.ឈ្មោះ សារី សហ៊ាត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិសយ ឃុំប៉ុស្តិ៍១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ទី៦.ឈ្មោះ ទិន កី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិអំពិល ឃុំប៉ុស្តិ៍១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ទី៧.ឈ្មោះ តាំង បញ្ញា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរអ្នកទទួលភ្ញៀវផ្ទះសំណាក់ ទីលំនៅភូមិកំពង់គ ឃុំកំពង់គ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ទី៨.ឈ្មោះ សូ ហឿន ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរបោសសំអាតផ្ទះសំណាក់ ទីលំនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ទី៩.ឈ្មោះ សូ វណ្ណា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរបោសសំអាតផ្ទះសំណាក់ ទីលំនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ទី១០.ឈ្មោះ ហេង សារ៉ានី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ ទី១១.ឈ្មោះ ឆេង គីម ភេទស្រី អាយុ២០ឆ្នាំ មុខរបរខារ៉ាអូខេ ទីលំនៅភូមិប្រម៉ា ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។ ទី១២.ឈ្មោះ ជា ស្រីអូន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរខារ៉ាអូខេ ទីលំនៅភូមិប្រម៉ា ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។
ទី១៣.ឈ្មោះ យួង ពិសី ភេទស្រី អាយុ២២ឆ្នាំ មុខរបរខារ៉ាអូខេ ទីលំនៅភូមិស្លា ឃុំតាលុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ទី១៤.ឈ្មោះ រឿន ស្រីរ៉ា ភេទស្រី អាយុ១៧ឆ្នាំ មុខបរខារ៉ាអូខេ ទីលំនៅភូមិទី១ សង្កាត់វាលវង់ ក្រុកំពង់ចាម ខេត្តកំពង់ចាម។ ទី១៥.ឈ្មោះ អ៊ុន ចាន់ណែត ភេទស្រី អាយុ៣០ឆ្នាំ មុខរបរខារ៉ាអូខេ ទីលំនៅភូមិតាកែវ ឃុំគ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ទី១៦.ឈ្មោះ ហួត ស្រីជីង ភេទស្រី អាយុ៣០ឆ្នាំ មុខរបរខរ៉ាអូខេ ទីលំនៅភូមិឬស្សីធ្លក ឃុំកទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ទី១៧.ឈ្មោះ សៅ សុថារី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរខារ៉ាអូខេ ទីលំនៅភូមិក្សេមក្សាន្ត ឃុំក្សេមក្សាន្ត ស្រុកឧត្តុង ខេត្តកំពង់ស្ពី។ ទី១៨.ឈ្មោះ វេល ប៉ាទ្រីយាស់ ភេទស្រី អាយុ២៣ឆ្នាំ ជាតិខ្មែរអ៊ីស្លាម មុខរបរកសិករ ទីលំនៅភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ទី១៩.ឈ្មោះ ព្រុំ វិចិត្រ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរម្ចាស់ផ្ទះសំណាក់ មានទីលំនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
វត្ថុតាងដកហូត រួមមានម្សៅក្រាមពណ៌សចំនួន ៧កញ្ចប់តូច-ធំ សម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួនធំ ម៉ូតូចំនួន ២គ្រឿង និងទូរស័ព្ទដៃចំនួន៨គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីសាកសួរកសាងសំណុំរឿង ៕