ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនមន្ត្រីយោធាម្នាក់ ប្រើកាំភ្លើងខ្លីបាញ់កម្មករជៀតជ័រកៅម្នាក់ ស្លាប់

265

រតនគិរី ៖ កម្លាំងព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ចាប់ខ្លួនមន្ត្រីយោធាម្នាក់ ដែលបាញ់ប្រហារកម្មករជៀរជ័រកៅស៊ូម្នាក់ បណ្តាលឲ្យស្លាប់ កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិគងយុគ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ជនដៃដល់ដែលជាឃាតករឈ្មោះ លី ចេងជាង មុខរបរជាមន្ត្រីយោធា បានប្រើកាំភ្លើងខ្លីម៉ាកK59 បាញ់ទៅលើជនរងគ្រោះចំនួន៣គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយក្រុមគ្រួសារបានដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ តែអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញអន្តរាគមន៍ និងកម្លាំងព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ចុះទៅឃាត់ខ្លួនខ្មាន់កាំភ្លើងខាងលើ មកធ្វើការសាកសួរបន្តតាមនីតិវិធី។

បច្ចុប្បន្នជនសង្ស័យកំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង