ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មិនតម្រូវឱ្យប្រជាពលរដ្ឋ ឬអ្នកទេសចរធ្វើចត្តាឡីស័កនោះទេ គ្រាមានបំណងចង់លេងកម្សាន្ត នៅរមណីយដ្ឋាននានាក្នុងខេត្តខេត្តកោះកុង

43

 

កោះកុង ៖ លោក សុខ សុទ្ធី អភិបាលរង និងជាអ្នកនាំពាក្យខេត្តកោះកុង អះអាងនៅរសៀលថ្ងៃទី២៥ មេសានេះថា អាជ្ញាធរខ្លួនមិនតម្រូវឱ្យប្រជាពលរដ្ឋ ឬអ្នកទេសចរធ្វើចត្តាឡីស័កនោះទេ គ្រាមានបំណងចង់លេងកម្សាន្តនៅរមណីយដ្ឋាននានាក្នុងខេត្ត។

បើតាមអ្នកនាំពាក្យខេត្ត ទោះយ៉ាងណាលោកបន្តទាមទារពលរដ្ឋអ្នកចំណូលថ្មី និងអ្នកទេសចរ គឺដាច់ខាតត្រូវតែរក្សាវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ដដែល ថ្វីត្បិតពួកគេពុំរស់នៅក្នុងតំបន់ខេត្តបិទខ្ទប់ ឬបានចាក់វ៉ាក់សាំងគ្រប់ចំនួន២ដងក៏ដោយ។

រីឯលោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង ទទួលសន្តិសុខ លើកឡើងថា នៅតែរក្សាទុកប៉ុស្តិ៍ត្រួតពិនិត្យសុខភាពចំពោះអ្នកដំណើរដែលមានបំណងចូលមកកាន់ខេត្តកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨ ត្រង់ចំណុចនៅឃុំបឹងព្រាវ ស្រុកស្រែអំបិលដដែល ក្នុងគោលបំណងពង្រឹងវិធានការសុខាភិបាល។

សម្រាប់ប៉ុស្តិ៍ត្រួតពិនិត្យសុខភាពតាមស្រុកប្រមាណ៤ទីតាំងធំៗផ្សេងទៀត ផ្អាកឈប់ដំណើរការអស់ហើយ ដោយលោកបញ្ជាឱ្យកងកម្លាំងប្រចាំការនៅតាមគោលដៅ គឺដម្បីឆ្លើយតបទៅនឹងការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្តីពីការបើកឱ្យដំណើការឡើងវិញនូវការធ្វើចរាចរណ៍ និងរមណីយដ្ឋាននានាទូទាំងប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង