អភិបាលខណ្ឌដង្កោ ចុះចែកអំណោយសម្ដេចតេជោ ជូនបងប្អូនប្រជាពលរដ្ឋខ្វះខាតរចំនួន ១៤៤គ្រួសារ ដែលរស់នៅក្នុងសង្កាត់ពងទឹក
ភ្នំពេញ៖នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១
លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនតាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចែកជូនបងប្អូនប្រជាពលរដ្ឋខ្វះខាតរចំនួន ១៤៤គ្រួសារ ដែលរស់នៅក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្ត្រីរដ្ឋបាលខណ្ឌឱ្យដឹងថា៖អំណោយរួមមាន អង្ករចំនួន ២៥គីឡូ មី ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ និងត្រីខកំប៉ុង១យួរ ក្នុងមួយគ្រួសារ៕