ផ្ទុះមីនតោននៅពេលកំពុងភ្ជួរដីស្រែ បណ្តាលឲ្យខូចខាតត្រាក់ទរ័មួយគ្រឿង ស្ទើរទាំងស្រុង
ខេត្តឧត្តរមានជ័យ៖ អាជ្ញាធរមីន បានប្រកាសព័ត៌មានថានៅ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦៖០០នាទី មានករណីផ្ទុះមីនតោននៅពេលកំពុងភ្ជួរដីស្រែបណ្តាលឲ្យខូចខាតត្រាក់ទរ័មួយគ្រឿងស្ទើរទាំងស្រុង ស្ថិតនៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ជាសំណាងល្អអ្នកបើកឈ្មោះឆាន់ ឡុង ភេទប្រុស អាយុ២៨ឆ្នាំ ពុំបានទទួលរងបួសទេ។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន ឬអ្នកដែលដឹងច្បាស់អំពីព័ត៌មាន មុនពេលប្រើប្រាស់គ្រឿងចក្រធុនធ្ងន់រុករានដីដែលមិនទាន់បានធ្វើការបោសសម្អាតមីន និងសូមកុំប៉ះពាល់នៅពេលឃើញគ្រាប់ទាំងនោះហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕