ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សារព័ត៌មានមួយ ឡាយលើបណ្តាញសង្គមហ្វេសបុកថា មានករណីបង្ខាំងមនុស្សខុសច្បាប់ តែជាក់ស្តែងជាករណីទំនាស់គ្នា រវាងសង្សារប្រុស ស្រី ដែលជំពាក់លុយគេ

37

 

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មានសារព័ត៌មានមួយបានឡាយ លើបណ្តាញសង្គម ហ្វេសបុកថាមាន ករណីបង្ខាំងមនុស្សខុសច្បាប់ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ តែជាក់ស្តែងជាករណីទំនាស់គ្នា រវាងសង្សារប្រុស ស្រី ដែលជំពាក់លុយគេហេីយគ្មានលុយសង។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបញ្ជាក់ជូនប្រជាពលរដ្ឋទូទៅឲ្យបានជ្រាបថា ជាក់ស្តែងជាករណីឈ្លោះទាស់ទែងគ្នារវាងបុរស និងស្ត្រីម្នាក់ ដែលត្រូវជាសង្សារនឹងគ្នា ដែលមានទំនាស់គ្នារឿងទៅទិញម្ហូប និងករណីជំពាក់លុយគេ ហេីយគ្មានលុយសង ដែលកេីតឡេីងនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ១៩និង០០នាទី ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមលើករណីនេះ កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ឫស្សីកែវ បានចុះដល់ទីតាំងកេីតហេតុ និងបានកោះហៅភាគីទាំង២ មកប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវដើម្បីធ្វេីការបំភ្លឺលេីករណីនេះ

* ភាគីទី១ ឈ្មោះ ខៀវ ភាព ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ ផ្ទះជួល ផ្លូវបេតុង ក្រុុមទី ៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ

* ភាគីទី២ ឈ្មោះ លឹម ស្រីមុំ ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន បារីមេន ស្នាក់នៅជាមួយគ្នា (ត្រូវជាសង្សារ)

ក្រោយពីធ្វើការសួររួចមកភាគីទាំង០២បានបំភ្លឺជូនសមត្ថកិច្ចថាករណីខាងលេីមិនមែនជាករណីបង្ខាំងមនុស្សដូចដែលសារព័ត៌មាន មួយចំនួន ឡាយ នោះទេ គឺជាការឈ្លោះប្រកែកគ្នារឿងភាគីខាងស្រី ឲ្យភាគីខាងប្រុសទៅខ្ជីប្រាក់ពីគេចំនួន $១០០ មកចាយវាយអស់តែម្នាក់ឯង លុះដល់ថ្ងៃសងប្រាក់ភាគីខាងស្រី គ្មានប្រាក់សងគេក៏មានការឈ្លោះប្រកែកគ្នា ក្នុងបន្ទប់ជួល បន្ទាប់មកភាគីខាងស្រីបានខលវីដេអូឆាតតាមហ្វេសបុកទៅអ្នកសារព័ត៌មាន តែគាត់មិនដឹងថាអ្នកសារព័ត៌មានថតវីដេអូគាត់យកទៅបង្ហោះនោះទេ ។

ជាចុងបញ្ចប់ភាគីទាំង០២ បានឯកភាពយល់ព្រមធ្វើការសម្របសម្រួលគ្នា ដោយធ្វេីកិច្ចសន្យាឈប់ទាក់ទងគ្នា ហេីយភាគីខាងស្រីជួយចេញសងប្រាក់ចំនួន $៤០ ដេីម្បីបញ្ចប់រឿង ៕

អត្ថបទដែលជាប់ទាក់ទង