ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទស្សនារូបភាពនៅរមណីយដ្ឋានអង្គរ ដែលកំពុងរង់ចាំភ្ញៀវទៅទស្សនាគ្រប់ពេល

130

 

សៀមរាប ៖ បើតាមការផ្សព្វផ្សាយ ព័ត៌មានរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី ២៦ ខែមេសានឹះ«យើងខ្ញុំនៅបង្ហាញស្នាមញញឹមជាប់ជានិច្ច និងរង់អ្នកមកទស្សនាគ្រប់ពេលវេលា» នេះជាអ្វីដែលរមណីយដ្ឋានអង្គរចង់បញ្ជាក់ប្រាប់ភ្ញៀវទេសចរ ក្រោយឆ្លងកាត់នូវស្ថានភាពស្ងប់ស្ងាត់ ដោយសារការវាយលុករបស់ជំងឺកូវីដ១៩ ដែលធ្វើឱ្យភ្ញៀវទេសចរខកខានចូលទៅទស្សនានៅទីនោះបាន។

ក្រោមការមើលថែទាំអភិរក្សយ៉ាងល្អប្រពៃពីអាជ្ញាធរជាតិអប្សរា ធ្វើឲ្យរមណីយដ្ឋានទាំងមូលនៅតែរឹងមាំ ស្រស់ស្អាត ស័ក្ដិសមនូវគុណតម្លៃនៃប្រាង្គប្រាសាទដ៏អច្ឆរិយជាសាកលសម្រាប់មនុស្សជាតិ។

អាជ្ញាធរជាតិអប្សរាបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរគ្រប់រូប ចូលរួមថែរក្សាគុណតម្លៃបេតិកភណ្ឌនេះជាដរាបតរៀងទៅ ដោយអាជ្ញាធរជាតិប្រចាំមូលដ្ឋានមួយនេះបានបញ្ជាក់ថា កិច្ចការអភិរក្សបេតិកភណ្ឌ ជាភារកិច្ចកូនខ្មែរគ្រប់ៗរូប។

សូមទស្សនាទិដ្ឋភាពដ៏ត្រកាលនៃប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ក៏ដូចជារមណីយដ្ឋានអង្គរទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង