គំនិតបញ្ញវ័ន្ដ ៖ ដាំ!
ពាក្សថាដាំមិនមែនសំដៅតែទៅលើការបង្កបង្កើនផលនោះទេ តែវាមាន័យផ្សេងពីនេះទៅតាមការពន្យល់របស់មនុស្សម្នាក់ៗ ឬទៅតាមស្ថានភាពឬតាមចរឹករបស់មនុស្ស។
អ្នកកាន់ព្រះពុទ្ធគេថាដាំអំពើរល្អ គឺជាការកសាងកុសលសម្រាប់និព្វានតែសម្រាប់ជនពាលវិញ គេថាអំពើរល្អវាមានតែនៅក្មុងទ្រឹស្ដីប៉ុណ្ណោះ។
អ្នកសម្លាប់គោ ជ្រូក មាន់ទាឆាប់ក្លាយជាអ្នកមានណាស់ ព្រោះរដូវបុណ្យទានគេអាចតម្លើងថ្ថៃបាន ហើយនរណាក៏ត្រូវការហើយត្រូវតែទិញដាច់ខាត។
ការលើកឡើងបែបនេះវាត្រឹមត្រូវ ដោយពេលវេលាឬទីកន្លែងខ្លះតែប៉ុណណោះ តាមពិតទៅភាពសុចរឹតទើបមានចរឹកជាសកល.។
ពាក្យចាសលោកថាមនុស្សត្រូវតែ អភិវឌ្ឍន៍នូវចិត្តគំនិត និងសមត្ថភាពរបស់ខ្លួន ទើបក្លាយជាអ្នកមានប្រាជ្ញា។
កើតជាមនុស្សមនតម្លៃនៅត្រង់ការធ្វើល្អ។តមពិតធ្វើល្អនិងអាក្រក់ពេលស្លាប់ទៅបន្សល់ឈ្មោះ ល្បីដូចគ្នាគ្រាន់តែមួយល្បីខាងកេរ្តិ៍អសោច និងមួយល្បីខាងមានកេរ្តិ៍ក្រអូបទុកឲ្យអ្នកជំនាន់ក្រោយរបស់ខ្លួន។
អញ្ចឹងហើយទើបពាក្សចាស់លោកប្រដៅថា”ស៊ូដាំពូជគំនិតនោះ នឹង ដុះផ្លែជាប្រាជ្ញា ហើុបើដាំពូជមេត្តា នឹង ដុះចេញជាផ្លែសង្គ្រោះ”។ម៉េចយល់ឬនៅគួរតែបបួលគ្នាធ្វើអំពើរល្អឲ្យ បានច្រើនទៅវាប្រសើរជាងធ្វើអំពើ បាបដែធ្វើឲ្យអ្នកដទៃឈឺចាប់៕