ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការពារជាតិ ដកឋានន្តរស័ក្តិ និងលុបឈ្មោះលោកស័ក្តិ៤ គឹម ពិសិដ្ឋ ចេញពីបញ្ជីក្របខ័ណ្ឌ ករណីផឹកសុីស្រវឹងបើកឡាន រារាំងដល់វិធានការរដ្ឋបាល

70

 

ភ្នំពេញ ៖ បន្ទាប់ពីតុលាការចេញដីកា សម្រេចឃុំខ្លួនដាក់ពន្ធនាគាររួចមក ក្រសួងការពារជាតិ កាលពីថ្ងៃចន្ចបានសម្រេចដកឋានន្តរស័ក្តិ និងលុបឈ្មោះ ចេញពីបញ្ជីក្របខ័ណ្ឌ(ខ.ភ.ម) ចំពោះលោកស័ក្តិ៤ គឹម ពិសិដ្ឋ។

តុលាការឃុំខ្លួនជនជាប់ចោទ គឹម ពិសិដ្ឋ និងបក្សពួក២នាក់ទៀត ករណីផឹកសុីស្រវឹងបើកឡាន រារាំងដល់វិធានការរដ្ឋបាលរបស់រដ្ឋាភិបាល ។

មនុស្ស​ប្រុស​ស្រី​៣​នាក់ មានម្នាក់ជាមន្ត្រីយោធានៅនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ បាននាំគ្នាផឹកស៊ីស្រវឹងធ្លាក់ភ្នែក រួចបើករថយន្តពណ៌ត្រេអ៊ីពាក់ផ្លាកលេខ ខ.ម មកបំពាន ​ រារាំង​ដល់​ការ​អនុវត្ត​វិធានការ​រដ្ឋបាលនៅចំណុចគោលដៅ បិទខ្ទប់ នាក្រុងតាខ្មៅ ខេត្តកណ្តាល នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះ ត្រូវបានលោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ មិនគោរពវិធានការរដ្ឋបាល តាមមាត្រា៤ និង មាត្រា១០ នៃច្បាប់ស្តីពីកូវីដ ។

បើតាមរបាយការណ៍របស់អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បានឲ្យដឹងថា មនុស្ស​ប្រុស​ស្រី​៣​នាក់​ ត្រូវ​បាន​នគរបាល​ខេត្តកណ្ដាល​ចាប់ខ្លួន​ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ ក្នុង​ករណី​ស្រវឹងស្រា​ បាន​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​ ។​ ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២១និង៤០​នាទី​ ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២១​ ស្ថិត​នៅ​ចំណុច​ ផ្លូវ​១១៥​ជិត​ស្តុ​ប​៦០​ម៉ែត្រ​ ភូមិប​ត្តាជី​ សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​។​

មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​០៣​នាក់​ ទី​១.​ឈ្មោះ​ គឹ​ម​ ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ ភូមិ​ទួល​គោក​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​ ភ្នំពេញ​ មុខរបរ​យោធា​ នៅ​នាយកដ្ឋាន​ វិស្វកម្ម​ (​ឃាត់ខ្លួន​)​ មាន​កំរិត​ជាតិ​ អាកុល​ ០.០៧៦​មី​លី្ល​ត្រ​ខ្យល់​ ទី​២.​ឈ្មោះ​ សាត​ សុ​ម៉ា​លី​ ភេទ​ស្រី​ អាយុ​៤២​ឆ្នាំ​ មាន​ទីលំនៅ​បូ​រី​ពិភព​ថ្មី​២​ ភូមិ​ ព្រែក​សំរោង​៣​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ មុខរបរ​លក់ដូរ​ (​ឃាត់ខ្លួន​)​ និង​ទី​៣.​ឈ្មោះ​ ណី​ ប៊ុ​ន​ធឿ​ន​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ មាន​ទីលំនៅ​ បូ​រី​ប៉េង​ហួត​ ផ្លូវ​៦០​ម៉ែត្រ​ សង្កាត់​ បឹង​ទំពន់​ ខណ្ឌមានជ័យ​ ភ្នំពេញ​ មុខរបរ​គ្រូ​ចិន​សែ​ (​ឃាត់ខ្លួន​)​។​

​ដោយឡែក​វត្ថុ​តាង​ចាប់​យក​រួម​មាន​ ៖​ រថយន្ត​១​គ្រឿង​ម៉ាក​ ford​ evrest​ ពណ៌​ ត្រេ​អ៊ី​ ផ្លា​ក​លេខ​ ខម​០១២-៧២០៤​ ។​

​ ប្រភព​ដដែល​បន្ត​ថា​ មុន​ពេល​ហេតុ​ នៅ​វេលា​កើតហេតុ​ខាងលើ​ ពេល​ដែល​កម្លាំង​ចម្រុះ​កំពុង​តែ​ឈរ​យាម​ នៅ​គោលដៅ​ផ្លូវ​១១៥​ជិត​ស្តុ​ប​៦០​ម៉ែត្រ​ មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញចូល​ បើ​គ្មាន​ការ​ចាំបាច់ ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ ពេល​នោះ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​០៣​នាក់​ខាងលើ​ ក្នុង​ស្ថានភាព​ស្រវឹង ​បាន​ជិះ​រថយន្ត​មក​ដល់​ ដោយ​ ឈ្មោះ​ គឹ​ម​ ពិសិដ្ឋ​ ជា​អ្នក​បើក​ ហើយ​សមត្ថកិច្ច​ ក៏​បាន​ឃាត់​សួរនាំ​ រួច​បញ្ជូន​ខ្លួន​ មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​នីតិវិធី​។​ ​ជនសង្ស័យ​ទាំង​ ៣​រូប​ខាងលើ​ សមត្ថកិច្ច​​​ធ្វើ​កំណត់ហេតុ​ស្តាប់​ចម្លើយ​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង