ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូបង្វឹក និងអត្តពលិក៤នាក់ ចូលរួមការប្រកួតវគ្គជម្រុះកីឡា តេក្វាន់ដូ WT នៃ“Asia qualify cation Tournament for Tokyo 2020 Olympic Game ” នៅ Jordanនាខែឧសភា

110

 

ភ្នំពេញ៖ខេមរសហព័ន្ធតេក្វាន់ដូWTនឹងបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៤នាក់ទៅ ចូលរួមការប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិតូក្យូទ្វីបអាស៊ី “Asia qualification Tournament for Tokyo 2020 Olympic Game ” នៃប្រទេសជប៉ុននៅប្រទេសJordan ដែលប្រព្រឹត្តចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។
លោក គង់ សក្កដា អគ្គលេខាធិការរង នៃខេមរសហព័ន្ធតេក្វាន់ដូWTបានប្រាប់តាមប្រព័ន្ធអនឡាញថា ក្រោមការដឹករបស់លោក ហង់ជួន ណារ៉ុន ជាប្រធានខេមរសហព័ន្ធតេក្វាន់ដូWTនាពេល បច្ចុប្បន្នមានការរីកចម្រើនខ្លាំងទំាងបច្ចេកទេស និងសមត្ថភាព ដោយពេលថ្មីៗក្រោយ ពីប្រជុំសមាជិកប្រតិបត្តិយើងបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៤នាក់ការប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិតូក្យូទ្វីបអាស៊ី “Asia n qualification Tournament for Tokyo 2020 Olympic Game ”នៅប្រទេស Jordan នាខែឧសភា ។
លោកបានបន្តថា សម្រាប់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៤នាក់ រួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ចំណែកកីឡាការិនី ថិប កាសាន់ទ្រីនីកូល កូនខ្មែររស់នៅសហរដ្ឋអាមេរិកប្រកួតក្នុង ប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង