ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជម្រើសល្អគឺរួមគ្នាសម្អាតបរិស្ថានធ្វើអនាម័យក្នុងភូមិសង្កាត់ ខណ្ឌយើងទើបទីក្រុងមានសោភ័ណភាព

181

ភ្នំពេញ៖ ជម្រើសដ៏ល្អមានតែរួមគ្នាធ្វើអនាម័យតាមផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខណ្ឌដើម្បីរក្សា អនាម័យបរិស្ថាននឹងសោភ័ណភាព អោយបានល្អនៅព្រឹកថ្ងៃអាទិត្យទី១៩ ខែសីហា ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ចូលរួមដោយលោក លោកស្រីអភិបាលរង គណៈនាយករដ្ឋបាលខណ្ឌ ការិយាល័យជំនាញ។

ចូលរួមក្នុងការងារនេះដែរមានលោក លោកស្រីចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់​៤ ជាប់ផ្លូវជាតិលេខ១ គណះកម្មការផ្សារច្បារអំពៅ ផ្សារបន្លែ ប្អូនៗយុវជនកំលាំងសណ្តាប់ធ្នាប់ខណ្ឌ ប្រជាការពាសង្កាត់ទាំង៤ និងកំលាំងកម្មករសុិនទ្រីបានធ្វើការអនាម័យបោស លាងសម្អាត កើប រើសសម្រាមតាមផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពាន
ព្រះមនុវង្សរក្នងទឹកដីសង្កាត់ច្បារអំពៅទី១ ទី២ហូតដល់ផ្លូវបំបែក ចូលផ្លូវថៃហ្គ័រ(ផ្លូវអាស៊ាន)ក្នងទឹកដីសង្កាត់ព្រែកឯង។
ផ្លូវ​ជាតិ​លេខ​១​ ខណ្ឌ​ច្បារ​អំពៅ​ ត្រូវ​បាន​បោស​លាង​សំអាត​ ក្រោម​ពាក្យ​ស្លោក​ “អនាម័យ​នាំ​មក​នូវ​សុខភាព​”។
មន្ត្រី​ បញ្ជាក់​ថា​ យុទ្ធនាការ​នេះ​ គឺ​ ក្រោម​ពាក្យ​ស្លោក​ “អនាម័យ​នាំ​មក​នូវ​សុខភាព​”។
នេះគឺជាពាក្យស្លោកមួយឃ្លា​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើនបាន​ដឹង​ឮ​ស្ទើរ​គ្រប់​ៗ​គ្នា ។ ប៉ុន្តែ​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​វិញ បញ្ហា​អនាម័យ​មួយ​ចំនួន ហាក់​ដូចជា​មិន​សូវ​មាន​ការ​ប្រតិបត្តិ ឱ្យ​បាន​ខ្ជាប់​ខ្ជួន ដើម្បីសុខភាព ឬ​ សោភ័ណ​ភាព​នោះ​ទេ ។
ការ​បោះចោល​សំរាម​នេះ គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង ពី​ចំណេះ​ដឹង មារយាទ និង​ការ​ទទួល​ខុស​ត្រូវរបស់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ៗ ។

ក្នុងនាមជាអាជ្ញាធរខណ្ឌច្បារអំពៅ គឺ​បានខិតខំផ្សព្វផ្សាយ អប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋ​ ឱ្យ​យកចិត្តទុកខ្ពស់លើការ ចូលរួមថែរក្សាអនាម័យ និង​សោភ័ណភាព ​បរិស្ថានក្នុងមូលដ្ឋានខណ្ឌ ជាពិសេស​នៅតាមបណ្ដោយផ្លូវជាតិលេខ១ ដែលជាផ្លូវមាន​ការចរាចរណ៍ មមាញឹកខ្លាំងជាងគេ ។ សូមចូលរួមទាំងអស់គ្នា ដើម្បីសោភ័ណភាពបរិស្ថានទីក្រុងស្អាត ។
ក្នុងនោះលោកអភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា៖ ចង់បានអនាម័យ និងបរិស្ថានល្អក្នុងភូមិ សង្កាត់របស់យើងស្អាតមានអនាម័យ ប្រជាពលរដ្ឋមាន សុខភាពល្អទីក្រុងមានសោភ័ណភាព នោះមានតែយើងទាំងអស់ គ្នារួសហការគ្នាសម្អាតជាមួយគ្នា ទាំងពលរដ្ឋមន្ត្រីរាជការទេបានស្អាត មិនចាំអ្នកមក ធ្វើឱ្យយើងក្រៅពីយើងនោះឡើយ៕


អត្ថបទដែលជាប់ទាក់ទង