ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តសៀមរាប បន្តជាសះស្បើយ អ្នកជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់នៅថ្ងៃទី២៧មេសា នៅសល់ ៩នាក់កំពុងសម្រាកព្យាបាល

55

 

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូន សាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ ឈ្មោះ ពុធ សំអាត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២០នាក់ និងបានព្យាបាល ជាសះស្បើយចំនួន១១នាក់ នៅសល់០៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រដ្ឋបាលខេត្ត សូមអំពាវនាវឲ្យបងប្អូនដែលរស់នៅក្នុងសង្កាត់ទាំង៣ ដែលបានបិទខ្ទប់រួមមាន សង្កាត់សាលាកំរើក សង្កាត់ស្វាយដង្គំ និងសង្កាត់សៀមរាប និងអាជីវករ ឬអ្នកពាក់ព័ន្ធ ដែលត្រូវធ្វើចត្តាឡីស័កពាក់ព័ន្ធនឹងករណីនៅផ្សារក្រោម សូមមេត្តាអត់ធ្មត់ខ្ពស់ និងចូលរួមអនុវត្តនូវវិធានការ ដែលរដ្ឋបាលខេត្តបានដាក់ចេញ។ ក្នុងករណី បុគ្គលទាំងឡាយណាមិនអនុវត្តវិធាននានា នឹងត្រូវផ្តន្ទាទោសតាមខ្លឹមសារដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាជ្រាបជាព័ត៌មាន និង សូមរួមយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ(ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)៕

អត្ថបទដែលជាប់ទាក់ទង