សម្តេចតេជោធ្វើ ចត្តាឡីសក័ បន្ទាប់ពីវិលត្រឡប់ មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា ថ្ងៃនេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីសក័របស់ខ្ញុំ បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី។
ម្សិលមិញមានការបញ្ជូនសារផ្ទាល់មាត់ជូនទៅ សម្តេច ទៀ បាញ់ និងលោកជំទាវ ឱ វណ្ណឌីន លើការចាក់វ៉ាក់សាំងជូនប្រជាជននៅតំបន់ក្រហមដោយកម្លាំងកងទ័ព។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានបងប្អូនមួយចំនួនចាប់អារម្មណ៍លើសម្លេងរបស់ខ្ញុំដែលហាក់ដូចហត់ខ្លាំង។ ពិតជាហត់មែនតែមិនមែនជម្ងឺទេ គឺហត់ដោយខ្ញុំនិយាយក្នុងពេលដែលខ្ញុំធាក់កង់ហាត់ប្រាណ។
សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិចព្រោះផ្ទះមួយនៅម្នាក់ឯងអត់ប្រពន្ធអត់កូនអត់ចៅដោយសារខ្លួនខ្ញុំត្រូវធ្វើចត្តាឡីស័ក។ រីឯការពិនិត្យសម្រេចនិងបញ្ជាគ្រប់គ្រងប្រទេសនៅដំណើការធម្មតាមិនមានអ្វីរាំងស្ទះឡើយ៕