ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមហៀង សុខេង៖ជួយគ្នីគ្នាក្នុងគ្រាលំបាក…!

50

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៨ខែមេសាឆ្នាំ២០២១នេះ ឯកឧត្តម ហៀង សុខេង ទីប្រឹក្សារាជរដ្ឋាភិបាល និង ជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្ដាលផងនោះនិងជាក្រុមការងារ ថ្នាក់ជាតិចុះជួយសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ទៀតនោះក៏បានជួយឧបត្ថម្ភក្រុម សមត្ថកិច្ចប៉ូលីសចល័តក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានិភ្នំពេញនូវទឹកសុទ្ធ 10 កេស និង ថវិកា 25 0000រៀលផងដែរដើម្បីទុកដោះស្រាយប្រើប្រាស់ពេលចុះបំពេញការងារក្នុងអំឡុងពេលសម័យកូវីដ១៩នេះហើយឆ្លៀតក្នុងឱកាសនោះផងដែរឯកឧត្ដមហៀង សុខេង ជានាយកវិទ្យាល័យច្បារអំពៅ និងជាទីប្រឹក្សារាជរដ្ឋាភិបាលក៏បានថ្លែងកោតសរសើរ មិនដាច់ពីមាត់ចំពោះការខិតខំប្រឹងប្រែងដោយបំពេញការងារ ទៅតាមតួនាទីភារៈកិច្ចរៀងៗខ្លួនពីសំណាក់ក្រុមសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាក់ថ្នាក់នៅតាមគោលដៅនិមួយៗ និងក្រុមសម្ថកិច្ចចល័តដោយបានលះបង់នូវកម្លាំងកាយ កម្លាំងចិត្តរបស់ខ្លួនក្នុងការបំពេញការងារពោល គឺទាំងយប់ទាំងថ្ងៃនៅក្រោមកំដៅថ្ងៃភ្លៀងរលឺម ខ្យល់បោកបក់ដោយមិនថ្អូញថ្អែរឡើយគឺសប្បាយរីករាយ ចំពោះការងារបម្រើជូនដល់ប្រជាជននិងសង្គមជាតិនាសម័យអំឡុងពេលកូវីដ១៩នេះ។
ជាមួយគ្នានេះផងដែរឯកឧត្ដមហៀង សុខេង ទីប្រឹក្សារាជរដ្ឋាភិបាលក៏បានមានមតិលើកឡើង ដោយផ្ដាំផ្ញើទៅដល់កម្លាំងមាន សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវថែទាំសុខភាពអោយ បានល្អប្រសើផងដែរហើយក្នុងនាមរូបឯកឧត្តមផ្ទាល់ តែងតែមានទឹកចិត្តជួយគ្នីគ្នាក្នុងគ្រាជួប ការលំបាកក្នុងអំឡុងពេលសម័យកូវីដ១៩នេះ។
ក្រៅពីសកម្មភាពការងារខាងលើនោះគឺឯកឧត្ដមហៀង សុខេង ជាទីប្រឹក្សារាជរដ្ឋាភិបាលដែលជាក្រុមការងារថ្នាក់ ជាតិចុះជួយសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ខេត្តកណ្ដាលដែលជានិច្ចកាលបានចុះសាកសួរសុខ ទុក្ខដល់បងប្អូនប្រជាជននៅតាមលំនៅស្ថាន និមួយៗដោយបានផ្ដាំផ្ញើដល់ពួកគាត់មើលថែទាំសុខភាព និងបានជួយឧបត្ថម្ភនូវគ្រឿងបរិភោគ ថវិការជាហូរហែរនាសម័យកូវីដ១៩នេះ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង