ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកសារព័ត៌មាន មិនមានអភ័យឯកសិទ្ធិ ដូចសមាជិកសភានោះទេ

44

 

ភ្នំពេញ ៖ នៅថ្ងៃទី២៩ មេសា ២០២១ ឯកឧត្តម ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា អត់យល់ ក្រុមនេះ ចង់បានតែសេរីភាព តែអត់ចង់ឱ្យអនុវត្តច្បាប់! ហើយអ្នកសារព័ត៌មានមិនមានអភ័យឯកសិទ្ធិដូចសមាជិកសភានោះទេ។

ឯកឧត្តម ជិន ម៉ាលីនបានបញ្ជាក់បន្ថែមថា សូមជូន ៣ចំណុច ឆ្លើយតបទៅនឹងយុទ្ធនាការលើក កម្ពស់សេរីភាពសារព័ត៌មានរបស់សង្គមស៊ីវីលចំនួន១៣ នៅកម្ពុជា៖

១. បើជ្រុលជាធ្វើយុទ្ធនាការបែបនេះហើយ គួរតែផ្តោតផងដែរលើការលើកស្ទួយនិងពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មាន ដើម្បីពួកគេអាចពង្រឹងបាននូវសមត្ថភាពរបស់ខ្លួន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្តបានត្រឹមត្រូវ តាមបញ្ញត្តិច្បាប់ដែលមានជាធរមាន ជៀសវាងនូវការផ្សព្វផ្សាយព័ត៌មានមិនពិត បំពានសិទ្ធិសេរីភាពអ្នកដ៏ទៃ និងប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដែលអាចនាំឱ្យមានការ ទទួលខុសត្រូវតាមផ្លូវច្បាប់ជាយថាហេតុណាមួយ។

២. ការពង្រឹងនូវសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្តបានត្រឹមត្រូវតាមបញ្ញត្តិច្បាប់ របស់អ្នកសារព័ត៌មាន គឺជាផ្នែកមួយនៃការលើកកម្ពស់សេរីភាពសារព័ត៌មាន។

៣. អ្នកសារព័ត៌មានមិនមានអភ័យឯកសិទ្ធិដូចសមាជិកសភានោះទេ ពោលគឺ បើមានកំហុសខាងវិជ្ជាជីវៈ ត្រូវទទួលខុសត្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាន តែបើប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ត្រូវទទួលខុសត្រូវតាមច្បាប់ ព្រហ្មទណ្ឌដែលមានជាធរមានដូចពលរដ្ឋដ៏ទៃទៀតដែរ៕

អត្ថបទដែលជាប់ទាក់ទង