ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករ-កម្មការីនី ចំនួន៣៨នាក់ ធ្វើការនៅរោងចក្រ(ស៊ិកផ្លើស)រកឃើញវិជ្ជមានកូវីដ-១៩

45

 

កំពង់ចាម ៖ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់៖ កម្មករ-កម្មការីនី ចំនួន៣៨នាក់ ធ្វើការនៅរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ (៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងកុមារី អាយុ០៤ឆ្នាំ ចំនួន០១នាក់ដែលឆ្លងពីម្តាយវិជ្ជមានកូវីដ-១៩។

រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែល រស់នៅឃុំកងតាណឹង ឃុំព្រែកកុយ ឃុំស្តៅ និងឃុំរកាអារ ស្រុកកងមាស, ឃុំប្រាំយ៉ាម ឃុំមានជ័យ ឃុំព្រែករំដេង និងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ, ឃុំសំបូរ ឃុំតាំងក្រាំង និងឃុំជាលា ស្រុកបាធាយ និងបងប្អូនរស់នៅក្នុង ខេត្តកំពង់ចាម អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ កម្មករ -កម្មការី នីចំនួន ៣៨នាក់ រស់នៅស្រុកកងមាស ២៤នាក់ ស្រុកបាធាយ ០៦នាក់ ស្រុកស្រីសន្ធរ០៨នាក់ និងកុមារីអាយុ០៤ឆ្នាំ ចំនួន០១នាក់ ដែលបានឆ្លងពី ម្តាយអ្នកកូវីដ-១៩ ។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផល បញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ ពីករណីវិជ្ជមានកូវីដ-១៩ កម្មករ-កម្មការីនី ចំនួន៣៨នាក់ ធ្វើការនៅរោងចក្រស៊ិកផ្លើស ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ៧អ៊ិនជី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងកុមារីអាយុ ៤ឆ្នាំ ចំនួន ១នាក់ ដែលបានឆ្លងពីម្តាយអ្នកជំងឺកូវីដ-១៩ រស់នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ។ រដ្ឋបាលខេត្តកំពង់ចាម បានចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺមកសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងករណី នេះបន្ថែមទៀត។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្តស្វែងរកទីតាំង និងអ្នករះពាល់ជាមួយអ្នក ជំងឺកូវីដ-១៩ នឹងអ្នកជំងឺខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យ សុខភាព និងយកសំណាក់ នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង