ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ ហ៊ុន ប៊ុនធឿន នាំយកអំណោយ មកប្រគល់ជូនដល់អធិការនគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ចែងក្នុងការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បាននាំយកអំណោយជាសម្ភារៈការពារជំងឺកូវីដ១៩ គ្រឿងឧបភោគ បរិភោគ មានៈ ម៉ាស អាល់កុល ជែល ទឹកបរិសុទ្ធ ទឹកក្រូច ផ្លែក្រូចខ្វិចក្រហម នំធុងធំ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួន ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានលោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ និងនាយនគរបាលខណ្ឌជាតំណាង សម្រាប់ប្រើប្រាស់ក្នុងអំឡុងពេល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏លំបាកនាពេលបច្ចុប្បន្ន។
នាឱកាសនោះដែរលោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ នគរបាលខណ្ឌឬស្សីកែថ្លៃងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ដែលនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មាន ម៉ាស អាល់កុល ជែល ទឹកបរិសុទ្ធ ទឹកក្រូច ផ្លែក្រូចខ្វិចក្រហម នំធុងធំ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួន ដើម្បីយកទៅចែកជូនបន្ តដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ពិសេសដំណាក់កាលដែលរាជធានីភ្នំពេញ កំពុងប្រឈមនិឹងជំងឺរាតត្បាតកូវីដ-១៩ ដែលត្រូវការជួយសង្គ្រោះ៕