ចាំទាល់តែគេដេញបានមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៉ិនប៉ិច៤នាក់ ប្រកាសលាលែងពីតំណែង
ភ្នំពេញ៖ អ្វីដែលគួរឱ្យចាប់អារម្មណ៌នោះគឺមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៉ិនប៉ិច ចំនួន៤នាក់ បានប្រកាសលាលែងពីតំណែងរបស់ខ្លួន ក្រោយបញ្ចប់តំណែងថ្នាក់ខ្ពស់ របស់គេមកធ្វើជាសមាជិកធម្មតាវិញ។ មន្ត្រីជាន់ខ្ពស់ ដែលបានសុំលាលែងពីតំណែងរួមមាន៖ លោក យូ ហុកគ្រី, លោក ប៉ោ ប៊ុនស៊្រី, លោក ញ៉េប ប៊ុនជិន និងលោក យឹម សាវី។
គួរបញ្ជាក់ថា៖ការប្រកាសលាលែងពីតំណែងនេះ បន្ទាប់ពីលោក យូ ហុកគ្រី, លោក ប៉ោ ប៊ុនស៊្រី និង លោក ញ៉េប ប៊ុនជិន ត្រូវបានបក្សផ្លាស់ប្តូរតួនាទីពីអនុប្រធានបក្ស មកជាសមាជិកក្រុមប្រឹក្សាព្រឹទ្ធាចារ្យគណបក្សហ៊្វុនស៊ិនប៉ិច។ ចំណែកលោក យឹម សាវី ត្រូវបានប្តូរចេញពីតំណែង ជាអគ្គលេខាធិការបក្សមក ជាអនុប្រធានបក្សវិញក្ដី ក៏លោកនៅតែលាលែងដែរ ដោយគាត់គិតថាមិនយូរ អាចមានវាសនាមិនខុសអ្នកមុន។
ហេតុផលនៃការដែលសុំលាលែងនេះ ដោយសារពួកលោក ពុំអាចបំពេញតួនាទីខាងលើនេះ បានដោយប្រសិទ្ធភាព។
ថ្មីៗនេះគណបក្សហ៊្វុនស៊ិនប៉ិចបានផ្លាស់ប្តូរក្បាលម៉ាស៊ីនជាច្រើនរូប បន្ទាប់ពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តែងតែងព្រះរាជបុត្ររបស់ខ្លួន គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទីបក្ស។ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ លោក យូ ហុកគ្រី, លោក ប៉ោ ប៊ុនស្រ៊ឺ និងលោក ញ៉េប ប៊ុនជិន ត្រូវបញ្ចប់តំណែងជាអនុប្រធានបក្ស។ លុះក្រោយមកមន្រ្តីជាន់ខ្ពស់ទាំង៣រូប ក៏ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាព្រឹទ្ធាចារ្យគណបក្សហ្វ៊ុនស៊ិនប៉ិចវិញ។ បន្ទាប់ពីការតែងតាំងនេះមិនបានប៉ុន្មានម៉ោងផង មន្ត្រីជាន់ខ្ពស់ទាំង៣រូប ក៏បានប្រកាសលាលែងពីតំណែងនេះផងដែរ។
អ្នករិះគន់ខ្លះគេយល់ថាក្រោយខ្សែខាងព្រះអង្គម្ចាស់ នរោត្ដម ម៉ារី រណ ប្ញទ្ធិ ឡើងកូដវិញបន្ទាប់អ្នកម្នាងអ៊ុក ផល្លា ទទួលមរណះភាពនោះ អស់លោកខាងលើដែលតែងតែអែបអបម្ចាស់ថ្មីនោះក៏មានវាសនាទៅតាមហ្នឹងដែរ។ ទី២មេបក្សថ្មីគេត្រូវការឈាមថ្មីដឹកនាំដែរហើយមិនខុសទេ ដកចាស់ខ្លះចេញនោះ។
ក្រៅពីមន្ត្រីជាន់ខ្ពស់ទាំង៣រូប នៅមានមន្ត្រីមួយចំនួនទៀត ក៏ត្រូវបានផ្លាស់ប្តូរតំណែងផងដែរ។ តាមរយៈការផ្លាស់ប្តូរត្រូវបានគេមើលឃើញថា គណបក្សហ៊្វុនស៊ិនប៉ិច កំពុងមានការរង្គោះរង្គើផ្ទៃក្នុងរបស់ខ្លួនជាខ្លាំង គ្រាដែលសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ កំពុងសម្រាកព្យាបាលព្រះសុខភាពនៅក្រៅប្រទេស៕