ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំពុងតែជំទិតអ៊ុតប៉ូលិសឆ្មក់ចូល ទៅចាប់ឃាត់ខ្លួនបាន អ្នកញៀនល្បែងអាប៉ោង៨នាក់ ល្មើសនិងវិធានការ ការពារទប់ស្កាត់ជំងឺកូវិដ១៩

50

 

កំពង់ស្ពឺ ៖ ជនសង្ស័យញៀនល្បែងព្រហើន និងវិធានការការពារទប់ស្កាត់ជំងឺឆ្លងកូវិដ១៩ ចំនួន៨នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ខណ:ពេលប្រមូលផ្តុំគ្នាលួចលេងល្បែងស៊ីសងខុសច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង៨នាក់ខាងលើនេះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទងធ្វើការឃាត់ខ្លួនបាននៅវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២១ ស្ថិតនៅចំការស្វាយមួយកន្លែង ខាងលិចភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យទាំង៨នាក់ខាងលើរួមមាន
១-ឈ្មោះ ង៉ែត សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិតាមយក ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
២-ឈ្មោះ ប៉ុម សារុន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិចំការស្លែង ឃុំតាំងក្រូចស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៣- ឈ្មោះ ស៊ឹម ថុង ភេទប្រុស អាយុ៤១ឆ្នាំស្នាក់នៅភូមិព្រៃដងទឹក ឃុំទកល្អក់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
៤-ឈ្មោះ សៀម ប៉េង ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
៥-ឈ្មោះ ណេន នី ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិគោកស្រប់ ឃុំគោកស្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
៦-ឈ្មោះ អ៊ុយ សុផាត ភេទប្រុស អាយុ៦៣ឆ្នាំ ស្នាក់នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៧-ឈ្មោះ មីុ វេន ភេទស្រីអាយុ៤២ឆ្នាំ ស្នាក់នៅភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
និងទី៨-ឈ្មោះ យ៉ន តាំង ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បច្ចប្បន្នជនញៀនល្បែងប្រុសស្រីទាំង៨នាក់ខាងលើកំពុងតែឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង