ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនក្មេងស្ទាវមួយក្រុម ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

78


(បន្ទាយមានជ័យ)
ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០១ និង ០០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងគ្រប់គ្រងគ្រាប់កាំភ្លើងដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១០នាក់ នៅចំណុចដីថ្មីមណ្ឌល២ ស្ថិតនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ នៅថ្ងៃកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កំពុងចុះល្បាតក្នុងភូមិសាស្រ្តក្រុង បានឃើញក្រុងក្មេងស្ទាវ ០១ក្រុមប្រមូលផ្តុំគ្នាគួរអោយសង្ស័យ ក៏ធ្វើការឃាត់ខ្លួន និងធ្វើការឆែកឆេរឃើញមានគ្រឿងញៀនមួយចំនួន កម្លាំងកងរាជអាវុធហត្ថ បាននាំយកជនសង្ស័យទាំង ១០នាក់ ដើម្បីធ្វើការសាសកសួរ រួមមាន ៖ ១-ឈ្មោះ ណុង កែវនី (ហៅ ពៅ) ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បន្លែ បច្ចុប្បន្នរស់នៅភូមិបាលិលេ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២-ឈ្មោះ រឿន ចាន់រ៉ាត់ ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៣-ឈ្មោះ សុខ សុដា ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៤-ឈ្មោះ ហុង លីហេង ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៥-ឈ្មោះ អ៊ុន ផល្លី ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៦-ឈ្មោះ ម៉ៅ ជំនោរ ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៧-ឈ្មោះ ងួន ដេត ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន បច្ចុប្បន្នរស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៨-ឈ្មោះ សុខ ដា ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៩-ឈ្មោះ ខុន សិទិ្ធ ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ១០-ឈ្មោះ ហយ ហាក់ ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ០៨កូនថង់កិប ស្មើនឹង ១.១៨ក្រាម -គ្រាប់កាំភ្លើង ០៥គ្រាប់ -កាំបិតខ្វែវ ០១ដើម -កាំបិតបាំងតោ ០១ដើម -ទូរស័ព្ទដៃចំនួន ០៥គ្រឿង -អត្តសញ្ញាណប័ណ្ណ ចំនួន ០២សន្លឹក -នាឡិកាដៃ ចំនួន ០២គ្រឿង -ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្ថែមថា ៖ ក្រោយពីធ្វើការឃាត់ខ្លួន លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ (ណូង កែវនី-រឿន ចាន់រ៉ាត់ និង សុខ សុដា) បានសារភាពថា ពួកគេបានជួញដូរគ្រឿងញៀនរយៈពេល ០១ខែមកហើយ គឺទិញម្តង ០២ ទៅ០៣កូនថង់កិប ដើម្បីយកមកចែកចាយបន្ត ចំណែកជនសង្ស័យ ០៧នាក់ផ្សេងទៀត ដែលបានទៅប្រើប្រាស់សារធាតុញៀន បានសារភាពថា ខ្លួនបានទៅទិញគ្រឿងញៀនពីជនសង្ស័យទាំង ០៣នាក់ខាងលើ ដើម្បីប្រើប្រាស់ពិតប្រាកដមែន ។ ផ្អែកលើចម្លើយសារភាព ជនសង្ស័យទាំងខាងលើ អាចត្រូវចោទពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងគ្រប់គ្រងគ្រាប់កាំភ្លើងដោយខុសច្បាប់ កម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង