ប្រមុខការពារជាតិ ប្រកាសយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញពិសេសតំបន់ក្រហម
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ មេសានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើ ម្បីរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនដល់ប្រជា ពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជ ធានីភ្នំពេញ តាមបណ្តាខណ្ឌចំនួន ៤ រួមមានខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ។
ការបើកយុទ្ធនាការជាតិ ចាក់វ៉ាក់ សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រៀបចំឡើងក្នុងទីតាំងមូល ដ្ឋានកងទ័ព កងពលតូចលេខ ៧០ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ រាជធានីភ្នំពេញ។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថាៈ ការផ្សព្វ ផ្សាយប្រគល់ភារកិច្ចដល់ក្រុមការងាររៀប ចំចាក់វ៉ាក់សាំងជូនបប្រជាពលរដ្ឋដែលជាទ្រង់ទ្រាយធំនៅក្នុងតំបន់ដែលមានហានិ ភ័យ ចាប់ដំណើរ ការចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២១ ត ទៅ ដែលមានគណៈ កម្មការចំពោះកិច្ចបានប្រគល់ឲ្យកងយោ ធពលខេមរភូមិន្ទ ទទួល ខុសត្រូវចាក់វ៉ាក់សាំងជូនប្រជាពល រដ្ឋនៅក្នុងខណ្ឌចំនួនបួន គឺនៅខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល។
សម្តេចពិជ័យសេនាបញ្ជាក់ថាៈ ការចាក់វ៉ាក់សាំងជូនប្រជាពល រដ្ឋនៅ ក្នុងតំបន់ហានិភ័យនេះ គឺជាក្តីសង្ឃឹមនិងជឿជាក់មួយ ទៀតសម្រា ប់ប្រយុទ្ធប្រឆាំងជាមួយនិងកូវីដ១៩ ដែលជាជំងឺរារាតត្បាត៏កាចសាហាវនេះ។
គួរបញ្ជាក់ថាៈ យោងតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពល រដ្ឋរស់នៅតំបន់ក្រហម និងបើកយុទ្ធនាការពីថ្ងៃទី១ដល់ថ្ងៃទី ៣០ខែ ឧស ភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ។
សូមជម្រាបថាៈ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រឹងប្រែងស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់ សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជាកុំអោយឆ្លងរោគកូវីដ-១៩។ មកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់ សាំងចំនួនជិត ៤លានដូសរួចមកហើយ ភាគច្រើនជាវ៉ាក់សាំងជំនួយ និងទិញពីប្រ ទេសចិន។
សូមបញ្ជាក់ថាៈ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួម មាន៖ វ៉ាក់សាំងស៊ីណូហ្វាម (Sino pharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញពីប្រទេ សចិន ចំនួន ២លានដូស និងវ៉ាក់ សាំងអាស្ត្រាហ្សេនីកា (AstraZe neca) ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន ៣២ ៤,០០០ដូស។
តាមរយៈវ៉ាក់សាំងទាំងនេះ កម្ពុជាបានប្រឹងប្រែងចាក់ជូនប្រជា ពលរដ្ឋចំនួនប្រមាណ ១ លាន៣ សែននាក់រួចហើយ។ កម្ពុជាបានក្លាយជាប្រទេសឈរនៅលំដាប់ទី២ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ដែលចាក់វ៉ាក់សាំងបានចំនួនច្រើនជូនប្រជា ពលរដ្ឋ៕ សំរិត