ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌចំការមន នាំយកអំណោយសម្ដេច ទាំងទ្វេរចែកជូនប្រជាជននាសម័យកូវីដ

87

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ ចំការមនដោយបានបន្តចុះចែកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជីវភាពខ្វះខាត និងធ្វើចត្តាឡីស័កនៅក្នុងសង្កាត់ ចំនួន ០២ រួមមាន៖ សង្កាត់ទួលទំពូងទី១ ចំនួន ៧៨គ្រួសារ សង្កាត់ផ្សារដើមថ្កូវ ចំនួន ៣០៩គ្រួសារ ហើយអំណោយដែលចែកជូនក្នុង ០១គ្រួសារ ៗទទួលបាន៖ អង្ករ, មី, ត្រីខ។
ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌចំការមនថេង សុថុលដោយ បានមានមតិផ្ដាំផ្ញើរទៅដល់ បងប្អូនប្រជាពលរដ្ឋ អោយចិត្តទុកដាក់ចំពោះភ្លើងធូប ហ្គាសចម្អិន ដើម្បីបង្ការអគ្គីភ័យកើតឡើង ជាយថាហេតុ ជាពិសេសទៀតនោះ ត្រូវចេះថែរក្សាអោយបានល្អ ក្នុងបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង