ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកស្ទឹងសង្កែក្រុងបាត់ដំបង បានបន្តកើនឡើងដល់កម្ពស់ ១២,២០ ម៉ែត្រ

75


ប្រភព ពីក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹង ដល់បងប្អូនដែលរស់នៅតាមបណ្តោយស្ទឹងសង្កែជ្រាបថា មកដល់ម៉ោង ១ រសៀល ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងសង្កែក្រុងបាត់ដំបង បានបន្តកើនឡើងដល់កម្ពស់ ១២,២០ ម ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៣,៧៥ ម ) ។

សូមជម្រាបជូនថា ដោយសារបរិមាណទឹកភ្លៀងដែលបានធ្លាក់បន្ថែម ២ ថ្ងៃជាប់គ្នា ក្នុងកម្រិតជាង ៦២ មម ក្នុងភូមិសាស្ត្រស្រុកសំឡូត បានធ្វើឲ្យទឹកស្ទឹងសង្កែក្រុងបាត់ដំបង ហក់ឡើងជាថ្មី ។ ពេលនេះ មន្ត្រីជំនាញរបស់យើងកំពុងគ្រប់គ្រងស្ថាភាពជំនន់ ។ ក្នុងករណីមិនមានភ្លៀងធ្លាក់បន្ថែម ការហក់ឡើងជាថ្មី ពុំមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ ។


អត្ថបទដែលជាប់ទាក់ទង