ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អ៊ុំ សារឹទ្ធ នាំយកអំណោយរបស់សម្តេច ប្រធានព្រឹទ្ធសភា ចែកជូនកងកម្លាំងការពារសន្តិសុខ នៅវិមានព្រឹទ្ធសភា

50

 

ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយ សប្បុរស់ធម៏ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីចែកជូនដល់កងកម្លាំងការពារសន្តិសុខ
សណ្តាប់ធ្នាប់ នៅវិមានព្រឹទ្ធសភាសរុបចំនួន៧៥នាក់ ដែលបានខិតខំការពារ ផ្នែកសន្ដុិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ។
អំណោយដែលត្រូវផ្តល់ជូននាឱកាសនោះក្នុងម្នាក់ៗទទួលបាន៖ ឃីតចំនួន០១ ដោយក្នុង០១ឃីតមាន៖ មី០១កេស ត្រីខកំប៉ុង ១២កំប៉ុង ទឹកផ្លែឈើ១២កំប៉ុង ស្ករស០១គីឡូក្រាម ទឹកត្រី ០១ដប ទឹកស៊ីអ៉ីវ០១ដប នំ ០១ ប្រអប់ សាប៊ូកក់សក់០១ដប សាប៊ូម្សៅ ០១កញ្ចប់ ម៉ាស ០១ប្រអប់ ច្រាសដុសធ្មេញ ០១ដើម ថ្នាំដុសធ្មេញ ០១ប្រអប់ ក្រដាស អនាម័យ០១ប្រអប់ និងធុងជ័រធំ០១ធុង ព្រម ទាំងថវិកា ១០ម៉ឺនរៀល៕ សំរិត

អត្ថបទដែលជាប់ទាក់ទង