ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងព័ត៌មាន ជូនដំណឹងពី ការចូលយកព័ត៌មាន និងការផ្សាយព័ត៌មានក្នុងតំបន់ហាមឃាត់

42

 

ភ្នំពេញ ៖ ក្រសួងព័ត៌មានចេញសេចក្តីជូនដំណឹងស្តីពី ការចូលយកព័ត៌មាន និងការផ្សាយព័ត៌មានក្នុងតំបន់ហាមឃាត់។ ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់អ្នកសារព័ត៌មានទាំងអស់ បញ្ឈប់រាល់សកម្មភាពជាពិសេសនៅក្នុងតំបន់ក្រហម និងតំបន់ហាមឃាត់ដូចជា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ មន្ទីរពេទ្យរដ្ឋ និងឯកជន ព្រមទាំងធ្វើសកម្មភាពដេញតាមថតរថយន្តសង្គ្រោះបន្ទាន់ដោយធ្វើការផ្សាយ ផ្ទាល់ហើយធ្វើអត្ថាធិប្បាយអំពីហេតុការណ៍ពាក់ព័ន្ធផ្នែកបច្ចេកទេសសុខាភិបាល និងធ្វើការសន្និដ្ឋានវាយ តម្លៃលើបញ្ហាផ្សេងៗដោយគ្មានមូលដ្ឋានច្បាស់លាស់ជាបន្ទាន់។ ករណី នៅតែបំពានល្មើសសេចក្តីជូនដំណឹងនេះ នឹងត្រូវទទួលខុសត្រូវចំពោះច្បាប់ជាធរមាន។

ក្រសួងព័ត៌មានសូមជម្រាបជូន លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបថា កន្លងមកក្រសួងព័ត៌មានបានសង្កេតឃើញថា សា្ថប័នសារព័ត៌មាន និងបងប្អូន អ្នកសារព័ត៌មានយើងបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មាន ជូនប្រជាពលរដ្ឋបានយ៉ាងទូលំ ទូលាយអំពីសកម្ម ភាព និងវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាសកម្មភាព និងវិធានការសុវត្ថិភាពរបស់ ក្រសួងសុខាភិបាលក្នុងការប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍បានជោគជ័យ នាពេលកន្លងមក។

ទន្ទឹមនេះ ក៏មានអ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌មានបរទេសមួយចំនួនបានចុះយកព័ត៌មាន និងធ្វើការផ្សាយផ្ទាល់អំពីសកម្មភាពនានានៅតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាពិសេសនៅក្នុងតំបន់ក្រហម និងតំបន់ហាមឃាត់ដូចជា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ មន្ទីរពេទ្យរដ្ឋ និងឯកជន ព្រមទាំងធ្វើសកម្មភាពដេញតាមថតរថយន្តសង្គ្រោះបន្ទាន់ដោយធ្វើការផ្សាយ ផ្ទាល់ហើយធ្វើអត្ថាធិប្បាយអំពីហេតុការណ៍ពាក់ព័ន្ធផ្នែកបច្ចេកទេសសុខាភិបាល និងធ្វើការសន្និដ្ឋានវាយ តម្លៃលើបញ្ហាផ្សេងៗដោយគ្មានមូលដ្ឋានច្បាស់លាស់ធ្វើឱ្យសាធារណជនមានការយល់ច្រឡំបង្កភាពជ្រួលច្របល់នៅក្នុងសង្គម និងប្រឈមទៅនឹងគ្រោះថ្នាក់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរទៅៗ។ ដើម្បីរក្សាសុវត្ថិភាពសង្គម និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី -១៩ ទៅក្នុងសហគមន៍ ក្រសួង ព័ត៌មានសូមធ្វើការណែនាំដល់អ្នកសារព័ត៌មានទាំងអស់បញ្ឈប់រាល់សកម្មភាពខាងលើជាបន្ទាន់។ ករណី នៅតែបំពានល្មើសសេចក្តីជូនដំណឹងនេះ នឹងត្រូវទទួលខុសត្រូវចំពោះច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង