ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរ​នៅ​ថ្ងៃ​ទី​១៩​សីហា​ ស្លាប់​២​នាក់​ និង​របួសធ្ងន់​ស្រាល​៣៣​នាក់​

78


​ភ្នំពេញ​ ៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បានឱ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ ចំនួន​៩​លើក​(​យប់​២​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ២​នាក់​ (​ប្រុស​)​ រង​របួសធ្ងន់​១៣​នាក់​ (​ស្រី​២​នាក់​)​ របួសស្រាល​ ២០​នាក់​(​ស្រី​ម្នាក់​)​​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ៨​នាក់​(​យប់​២​នាក់​)​។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រួម​មានៈ​ ល្មើស​ល្បឿន​ ៤​លើក​ (​ស្លាប់​១​នាក់​) មិន​គោរព​សិទ្ធិ ១​លើក​ ប្រជែង​ ២​លើក​និង​កត្តា​យាន​ ២​លើក​(​ស្លាប់​១​នាក់​)​។​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​ ១៦​គ្រឿង​ រួម​មាន​ ម៉ូតូ​ ចំនួន​៦​គ្រឿង​ រថយន្ត​ធុន​តូច​ ចំនួន​៧​គ្រឿង​ និង​រថយន្ត​ធំ​ ២​គ្រឿង​ ​រ៉ឺ​ម៉ក​១​គ្រឿង​។​ ​យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៣​លើក​ រថយន្ត​ធុន​តូច​ ចំនួន​៥​លើក​​ រថយន្ត​ធុន​ធំ​ ១​លើក​​ ។​ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ រួម​មាន​ ផ្លូវជាតិ​ ចំនួន​៧​លើក​ ផ្លូវ​ខេត្ត​ ១​លើក​និង​ផ្លូវលំ​១​លើក​។​
រាជធានី​-​ខេត្ត​ ដែល​មាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្ត​ត្បូងឃ្មុំ​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​និង​ខេត្តស្ទឹងត្រែង​ ១​លើក​ ស្លាប់​១​នាក់​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​១៩​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១​ ខែសីហា​ ដល់​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​គ្រោះថ្នាក់​ចំនួន​ ១៥៦​លើក​ ស្លាប់​ចំនួន​៧៥​នាក់​ របួស​សរុប​ចំនួន​២១៣​នាក់​ របួសធ្ងន់​១៣៦​នាក់​ របួសស្រាល​ចំនួន​៧៧​នាក់​។​

​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៨​ គិត​ពី​ម៉ោង​១៤​ ថ្ងៃ​ទី​១៨​ ខែសីហា​ ដល់​ម៉ោង​១៤​ ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៨​ រួម​មាន​ ៖​ មធ្យោបាយ​ចូល​គោលដៅ​ ១៦៨៦​ គ្រឿង​ (​ម៉ូតូ​៥៣ភាគរយ)​ ​ មធ្យោបាយ​ល្មើស​ ១៦១​គ្រឿង​ (​ម៉ូតូ​៦៣ភាគរយ)​ អប់រំ​ ៧៨​គ្រឿង​ (​ម៉ូតូ​៤៨ភាគរយ)​ ពិន័យ​ ៨៣​គ្រឿង​ (​ម៉ូតូ​១០០ភាគរយ)​ ៕

អត្ថបទដែលជាប់ទាក់ទង