ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ខេត្តកំពង់ចាម​បង្ក្រាប​សង្វៀន​បញ្ជល់​មួយ​កន្លែង​ឃាត់​មនុស្ស​៣​នាក់​

88


​កំពង់ចាម​ ៖​ នគរបាល​ស្រុក​ព្រៃឈរ​ ចុះ​បង្ក្រាប​ទីតាំង​ លួច​លេងល្បែង​ស៊ីសង​ខុសច្បាប់​ (​ជល់​មាន់​ដាក់​លុយ​)​ នៅ​ចំណុច​វាលស្រែ​ ស្ថិត​នៅ​ភូមិ​ដៃ​បួន​ ឃុំ​ជ្រៃ​វៀន​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ នៅ​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៣​ និង​៣០​នាទី​ ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បាន​បញ្ជា​ដល់​ កម្លាំង​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ថា​ញ់​ សុខ​វុន​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ សហការ​ជាមួយ​ កម្លាំង​របស់​អធិការដ្ឋាននគរបាល​ស្រុក​ព្រៃឈរ​ ។​

​លោក​វរសេនីយ៍ឯក​ ថា​ញ់​ សុខ​វុន​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​រួម​មានៈ​ទី​១-​ឈ្មោះ​ ខុប​ ហឿ​ន​ ភេទ​ប្រុស​ អាយុ​៦២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទី​២-​ឈ្មោះ​ ស្រី​ ប៊ុ​ន​ធឿ​ន​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ជន​ទាំង​០២​នាក់​ខាងលើ​ មាន​ទីលំនៅ​ភូមិ​ទួល​តា​កោ​ ឃុំ​ជ្រៃ​វៀន​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ និង​ទី​៣-​ឈ្មោះ​ ស៊ុ​យ​ សិ​ដ្ឋ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ នៅ​ភូមិ​អណ្តូង​តា​អុង​ ឃុំ​ព្រែក​ក្របៅ​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​។​

​ដកហូត​វត្ថុ​តាង​រួម​មាន​៖​ មាន់​ជល់​ចំនួន​២​ក្បាល​(​ងាប់​)​ ជញ្ជីង​ថ្លឹង​មាន់​ចំនួន​១ ម៉ូតូ​ចំនួន​៧​គ្រឿង​ ប្រាក់​ចំនួន​៩០០០០​រៀល​​ ស្កុ​តរំ​មាន់​៥​ដុំ​ ក​ន្ក្រ​ក់​ដាក់​មាន់​០១​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ខាងលើ​ នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ដើម្បី​សាកសួរ​និង​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង