ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាលអនុញ្ញាត ឱ្យសេវាសុខាភិបាលឯកជនចំនួន ៣ទីតាំងមានសិទ្ធិទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩

49

ភ្នំពេញ ៖ ក្រសួងសុខាភិបាលអនុញ្ញាត ឱ្យសេវាសុខាភិបាលឯកជនចំនួន ៣ទីតាំងមានសិទ្ធិទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ មានដូចជា៖ ១. មន្ទីរពេទ្យ សង់ត្រាល់ ២. មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ៣. មន្ទីរពហុព្យាបាល វិសាលសុខ។

ក្រសួងសុខាភិបាល សូមជម្រាបជូនដល់ សាធារណជនទាំងអស់នៅក្នុងរាជធានីភ្នំពេញមេត្តាជ្រាបថា ក្រសួងបាន អនុញ្ញាតជាផ្លូវការ ឲ្យសេវាសុខាភិបាលឯកជនចំនួន ៣ទីតាំងនឹងមានសិទ្ធិពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ.១៩ ។ សេវា សុខាភិបាលឯកជនទាំងនោះ បានទទួលសិទ្ធិធ្វើតេស្ដរហ័ស រកអង់ទីហ្សែនកូវីដ១៩ ផងដែរ ហើយសេវាសុខាភិបាលឯកជននោះ មានឈ្មោះ និងអសយដ្ឋានដូចខាងក្រោម ៖

១. មន្ទីរពេទ្យ សង់ត្រាល់ ផ្ទះលេខ ៨២A ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

២. មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ផ្ទះលេខ ៨៨៨ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

៣.មន្ទីរពហុព្យាបាលវិសាលសុខ ផ្ទះលេខ៨០ ផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ទទួលបាននូវសេចក្ដីជូនព័ត៌មាននេះ សូមសាធារណជនទាំងអស់ នៅក្នុងរាជធានីភ្នំពេញ សូមធ្វើការទំនាក់ទំនងតាម អសយដ្ឋានខាងលើ ពាក់ព័ន្ធនឹងការពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង