ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី និងលោកប្រធានប្រតិបត្តិ យុទ្ធនាការចាក់វ៉ាក់សាំង បន្តចុះពិនិត្យស្ថានភាព និងពង្រឹងការងារចាក់វ៉ាក់សាំងកូវីដ-១៩

56

 

ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នៅព្រឹកថ្ងៃទី០៥ខែឧសភានេះ បានបន្តចុះពិនិត្យស្ថានភាពតាម ទីតាំងចាក់វ៉ាក់សាំងមួយចំនួននៅទូទាំងរាជធានីភ្នំពេញ ពិសេសនៅក្នុងតំបន់បុរីជីបម៉ុង សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យដើម្បីពង្រឹងការងារ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ ទៅតាមការណែនាំ របស់រាជរដ្ឋាភិបាល ពិសេសឱ្យពួកគាត់រក្សាគម្លាតសុវត្ថិភាពនិងពាក់ម៉ាស ទប់ស្កាត់ការរីករាលដាលនៃជំងឺ-១៩ ។
លោកឃួង ស្រេងនិងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចុះពិនិត្យចំនួន៤ខណ្ឌនៅក្នុងរាជធានីភ្នំពេញ ក្នុងនោះ មាននៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ។ ក្នុងការចុះពិនិត្យទីតាំងជាច្រើនកន្លែងនោះ លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជ្ញាធរក៏ដូចជាក្រុមការងារដែលអនុវត្តន៍ លើការចាក់វ៉ាក់សាំងនេះ ត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ រក្សាគម្លាតសុវត្ថិភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវិ-១៩ ដោយសារតែយុទ្ធនាការនេះ បងប្អូនប្រជាពលរដ្ឋដែលត្រូវមកទទួលយក ការចាក់វ៉ាក់សាំងជាប្រជាពលរដ្ឋ រស់នៅតំបន់ក្រហម ដែលប្រឈមមុខនិងការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា ដើម្បី បន្សាំតំបន់មាន ហានិភ័យ ខ្ពស់ ក្រសួង ការពារជាតិ បាន បើក យុទ្ធនាការចាក់ វ៉ាក់សាំង ទ្រង់ទ្រាយ ធំ ក្នុង មូលដ្ឋាន ខណ្ឌ ចំនួន៤ដែល មាន ការរីករាលដាល កូវីដធ្ងន់ធ្ងរ ក្នុងនោះ មាន ខណ្ឌដង្កោ ខណ្ឌ មានជ័យ ខណ្ឌ ពោធិ៍សែនជ័យ និង ខណ្ឌ កំបូល ដោយចាប់អនុវត្តចាប់ពី ថ្ងៃទី០១ ខខែឧសភាតទៅ ក្នុងផែនការផ្តល់ជូនជាង ៥០ម៉ឺននាក់ រស់នៅតំបន់ក្រហម ហើយក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងនេះ បើបើគិតពីថ្ងៃទី១ដល់ថ្ងៃទី០៤ឧសភានេះ មានពលរដ្ឋ ចំនួន ជាង១៤ម៉ឺននាក់ ទទួល បាន ការ ចាក់វ៉ាក់សាំង ដូស ទី មួយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ០៥ ខែឧសភានេះ ក៏បានដាក់ បទ បញ្ជាទៅអង្គភាពកងទ័ពនិង ក្រុមការងារចាក់វ៉ាក់សាំងជូនពលរដ្ឋ រស់នៅតំបន់ក្រហម ឲ្យ បាន ៥២ ម៉ឺននាក់ឬលើសពីនេះ។
សម្តេចនាយករដ្ឋមន្ត្រីថ្លែងបញ្ជាក់ថា  វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋជាង៥២ ម៉ឺននាក់នៅតំបន់ក្រហម នឹងមិនខ្វះនោះទេ ពីព្រោះនៅថ្ងៃទី១១ ខែឧសភា ខាងមុខ វ៉ាក់សាំងនឹងមកដល់៥០ ម៉ឺនដូស ហើយថ្ងៃទី១៥ និងមកដល់៥០ ដូសទៀត ។ ដូច្នេះ នឹងមានវ៉ាក់សាំង១ លានដូសបន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន បាន បញ្ជាក់ បន្ថែម ថា ក្រុមអង្គភាពចាក់វ៉ាកសាំងត្រូវ ចាក់ប្រជាពលរដ្ឋឱ្យអស់នៅតំបន់ក្រហម មិនត្រឹមតែ៥២ ម៉ឺនាក់នោះទេទោះបីលើសពីនេះ ដល់ ៦០ ម៉ឺនក៏រាជរដ្ឋាភិបាលមានសមត្ថភាព ចាក់ដែរ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម៕

អត្ថបទដែលជាប់ទាក់ទង