ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សប្បុរសជនចំនួន៣ក្រុម ប្រគល់ស្បៀងអាហារ និងសម្ភារៈ ការពារជម្ងឺ ជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភពលរដ្ឋ និងទប់ស្កាត់ការរីករាលដាលកូវីដ-១៩

40

 

ភ្នំពេញ ៖ សប្បុរសជនចំនួន៣ក្រុម ដែលក្នុងនោះ មានសហគមធនាគារនៅកម្ពុជា ក្រុមហ៊ុនអង្គរឌែរី ប្រូផាក ខូ អិលធីឌី និងក្រុមហ៊ុនណិកស៏ជេនើរេសិន ឌីស្ទ្រីប៊្យូសិន ឯក បានប្រគល់ថវិកា ស្បៀងអាហារនិងសម្ភារៈការពារជម្ងឺរាតត្បាត ជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភជូនប្រជាពលរដ្ឋ និងទប់ស្កាត់ការរីករាលដាលកូវីដ-១៩ ។
ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៥ឧសភា នេះនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ហើយក្រុមហ៊ុន២ទៀត ទទួលដោយអភិបាលរងរាជធានីភ្នំពេញចំនូន២រូបទៀត ។
អំណោយរបស់សហគមធនាគារនៅកម្ពុជា ដែលទទួលដោយ លោកឃួង ស្រេង រួមមាន ថវិកា ចំនួន ២,៥០០ដុល្លារ អង្ករចំនួន ២៣តោន ត្រីខ ចំនួន ១,១២៩យួរ មីម៉ាម៉ា ចំនួន ១,២០០កំប៉ុង ម៉ាស់ ចំនួនៈ ៥ ៧០០បអប់ ទឹកជែលលាងដៃ ចំនួន ២,៧០០ដបនិង ទឹកអាល់កុល ចំនួន ១,២០០លីត្រ ។

ក្រុមហ៊ុនអង្គរឌែរី ប្រូផាក ខូ អិលធីឌី ទទួលដោយ លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ប្រគល់ទឹកដោះគោស្រស់ចំនួន១០០០កេសជូនរដ្ឋបាលរាជធានីភ្នំពេញ ។ ចំណែក ក្រុមហ៊ុនណិកស៏ជេនើរេសិន ឌីស្ទ្រីប៊្យូសិន បានប្រគល់ជូនអង្គរ៥០០គីឡូក្រាម ត្រីខ ៥០យូរ មី៥០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈលោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការ ទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ផងដែរ ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានី ភ្នំពេញ
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំង៣ក្រុម ដែលបានឧបត្ថម្ភ ថវិកា ស្បៀងអាហារនិង សម្ភារៈការពារជម្ងឺរាតត្បាត ជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ ការរីករាលដាលនៃមេរោគកូវីដ-១៩ ។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយ រដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគបូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះ ជនរួមជាតិ ដោយឈរលើ បុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-I9) ភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង