ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យលេបត្របាក់ តូបអាជីវករ ក្នុងផ្សារត្រាំកក់ចំនួន ៥០តូប

86

 

ខេត្តតាកែវ ៖ អគ្គិភ័យលេបត្របាក់តូបអាជីវករ ក្នុងផ្សារត្រាំកក់ចំនួន ៥០តូប ទើបកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក ប្រើពេល២ម៉ោង ជាមួយឡាន ទឹក១៤ឡាន បាញ់ពន្លត់អគ្គិភ័យនេះឲ្យរលត់បាន ។

បើតាមរបាយការណ៍ស្នងការដ្ឋាននគរបាលខេត្តតាកែវ​ បានឲ្យដឹងថា នៅយប់ថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨ និង២០នាទីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោយពីទទួលបានព័ត៌មាន ស្តីពីករណីអគ្គិភ័យឆាបឆេះ ផ្សារត្រាំកក់ភ្លាមលោកស្នងការ បានបញ្ជាដឹកនាំកម្លាំង នគរបាលការិយាល័យជំនាញបង្ការពន្លត់ និងសង្រ្គោះអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងកម្លាំងពាក់ព័ន្ធ ចុះជួយពន្លត់អគ្គិភ័យដែល ឆាបឆេះផ្សារត្រាំកក់ ស្ថិតនៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងកិច្ចប្រតិបត្តិការជួយសង្រ្គោះនោះដែរ លោកស្នងការ ប្រើប្រាស់ឡានទឹកស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន០៣ គ្រឿង ស្រុកត្រាំកក់០១គ្រឿង ស្រុកទ្រាំង០១គ្រឿង ស្រុកសំរោង០១គ្រឿង ស្រុកបាទី០១គ្រឿង ស្រុកអង្គរបុរី០១គ្រឿង ស្រុកព្រៃកប្បាស០១គ្រឿង ស្រុកកោះអណ្តែត០១គ្រឿង ស្រុកគិរីវង់០១គ្រឿង អធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ០១គ្រឿង ស្រុកឈូក០១គ្រឿង នៃស្នងការដ្ឋាននគរបាលខេត្តកំពត អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ០១ គ្រឿងសរុបឡានទឹកចំនួន១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៨ឡានទើបគ្រប់គ្រងស្ថានការបាន។ តូបដែលអគ្គិភ័យ លេបត្រ បាក់ឆេះអស់ចំនួន៥០ តូបខូចខាតសម្ភារៈទាំងស្រុងចំនួន៣៥តូប ខូចខាតតិចទូចចំនួន១៥តូប (មិនទាន់ គិតវាយតម្លៃជាសាច់ប្រាក់បាន និងមិនបណ្តាលឲ្យមានរងរបួសដល់មនុស្សឡើយ) ។ សូមបញ្ជាក់ថាៈ មូលហេតុដែល បណ្ដាយឲ្យឆេះ គឺមកពីផ្ទុះសេខ្សែភ្លេឺងតូបក្នុងផ្សារ៕

 

អត្ថបទដែលជាប់ទាក់ទង