នគរបាលស្រុកជលគីរី ឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រព្រឹត្តបទល្មើសចំនួនពីរករណី
កំពង់ឆ្នាំង៖ នៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញអធិការនគរបាលស្រុកជលគីរីបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សេង កុសល ដែលប្រព្រឹត្តបទល្មើសចំនួនពីរករណី ។
ករណីទី១ នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧.៣០នាទី នៅចំណុចតាគៀតក្នុងភូមិសាស្រ្ត ភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគិរីខេត្តកំពង់ឆ្នាំងបង្កឡើងដោយជនសង្ស័យឈ្មោះ សេង កុសល ភេទប្រុស អាយុ២៧ឆ្នាំសញ្ជាតិខ្នែររស់នៅ ភូមិបត់ត្រង់ ឃុំកោះថ្កូវស្រុកជលគិរី បណ្តាលអោយមានជនរងគ្រោះម្នាក់ ឈ្មោះ ចែម ធីម ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិកោះលត ឃុំកោះថ្កូវ ដោយជនសង្ស័យវ៉ៃជនរងគ្រោះរួចយកទូរស័ព្ទដៃជិះម៉ូតូគេចខ្លួនបាត់។
ករណីទី២ នៅព្រឹកថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង៧.៣០នាទី នៅចំណុចមេទឹកក្រាញ់ក្នុងភូមិសាស្រ្ត ភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគិរីបង្ករដោយជនសង្ស័យខាងលើដដែលបានទៅប៉ុនប៉ង រំលោភលើកុមារីអាយុ១២ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិកោះលត ក្នុងឃុំកោះថ្កូវ ស្រុកជលគិរី មិនបានសំរេច។
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលកោះថ្កូវ បានសហការជាមួយកម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងតាមនិតិវិធី៕