ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្យល់កន្រ្តាក់បោកបក់យ៉ាងខ្លាំង ពេលមេឃកំពុងភ្លៀង ធ្វើអោយផ្ទាំងប៉ាណូ ផ្សាយពាណិជ្ជកម្មនៅ ចាក់អង្រែលើបាក់

464

 

ភ្នំពេញ៖ផ្ទាំងប៉ាណូដាក់ផ្សាយពាណិជ្ជកម្មមួយ កន្លែងកាត់ទទឹងផ្លូវជាតិលេខ២ ស្ថិតនៅជិតស្ពានអាកាសក្បាលថ្នល់ ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញត្រូវ បាក់ដួលរលំផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនេះ
ដោយសារខ្យល់កន្រ្តាក់ បោកបក់យ៉ាងខ្លាំងពេល មេឃកំពុងតែភ្លៀងធ្លាក់ មកនាល្ងាចថ្ងៃទី០៦ខែឧសភាឆ្នាំ២០២១នេះ។ចំពោះហេតុការណ៍អាក្រក់នេះ មិនបណ្ដាលអោយនរណា ម្នាក់ជួបគ្រោះថ្នាក់នោះទេ ពោលគឺបាក់ខូចតែផ្ទាំង ប៉ាណូខាងលើនោះតែប៉ុណ្ណោះនេះ គឺសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង