ក្រុងស្រុកទាំង៧ ក្នុងខេត្តកំពង់ឆ្នាំងរងផល ប៉ះពាល់ដោយខ្យល់កន្រ្តាក់
កំពង់ឆ្នាំងៈកាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ២១:០០នាទី នៅខេត្តកំពង់ឆ្នាំងមានករណីខ្យល់កន្ត្រាក់ ប៉ះពាល់ក្រុង/ស្រុកចំនួន ០៧ ស្មើនឹង ៤១ឃុំ/សង្កាត់ និង ១១១ភូមិ បណ្ដាលឲ្យ រលំផ្ទះប្រជាពលរដ្ឋ ១៨ខ្នង, របើកដំបូលផ្ទះ ២៥៨ ខ្នង, របួសមនុស្ស ០១នាក់, ងាប់គោ ០១ក្បាល, របើកដំបូលសាលារៀន ០៤ខ្នង, របើកដំបូលការិយាល័យអប់រំស្រុក ០១ខ្នង, របើកដំបូលសាលាឃុំ ០១ខ្នង, របើកដំបូលប៉ុស្តិ៍នគរបាល ០១ខ្នង, រលំដើមឈើ ០៧ដើម និងរលំបង្គោលអគ្គីសនី ០១ដើម ដូចមានរាយលម្អិតខាងក្រោម ៖
១. ស្រុកជលគីរី ៖ ប៉ះពាល់ ០៣ឃុំ ស្មើនឹង ០៤ភូមិ បណ្ដាលឲ្យរបើកដំបូលផ្ទះ ០៩ខ្នង, របើកដំបូល ប៉ុស្តិ៍រដ្ឋបាល ០១ខ្នង, របើកដំបូលការិយាល័យអប់រំស្រុក ០១ខ្នង
២. ក្រុងកំពង់ឆ្នាំង ៖ ប៉ះពាល់ ០៤សង្កាត់ ស្មើនឹង ០៩ភូមិ បណ្ដាលឲ្យរបើកដំបូលផ្ទះ ១៣ខ្នង, រលំដើមឈើនៅសួនច្បារសាធារណៈ ០៤ដើម
៣. ស្រុកកំពង់លែង ៖ ប៉ះពាល់ ០២ឃុំ ស្មើនឹង ០៣ភូមិ បណ្ដាលឲ្យរបើកដំបូលផ្ទះ ០៣ខ្នង
៤. ស្រុកកំពង់ត្រឡាច ៖ ប៉ះពាល់ ១០ឃុំ ស្មើនឹង ២៨ភូមិ បណ្ដាលឲ្យរលំផ្ទះ ០៩ខ្នង, របើកដំបូលផ្ទះ ៦០ខ្នង, របួសមនុស្ស ០១នាក់, របើកដំបូលសាលារៀន ០៤ខ្នង
៥. ស្រុករលាប្អៀរ ៖ ប៉ះពាល់ ០៨ឃុំ ស្មើនឹង ៣៥ភូមិ បណ្ដាលឲ្យរលំផ្ទះ ០៣ខ្នង, របើកដំបូលផ្ទះ ៧៦ខ្នង, របើកដំបូលសាលាឃុំ ០១ខ្នង, រលំបង្គោលអគ្គីសនី ០១ដើម
៦. ស្រុកសាមគ្គីមានជ័យ ៖ ប៉ះពាល់ ០៨ឃុំ ស្មើនឹង ២៣ភូមិ បណ្ដាលឲ្យរលំផ្ទះ ០៥ខ្នង, របើកដំបូលផ្ទះ ៨៣ខ្នង, ងាប់គោ ០១ក្បាល, រលំដើមឈើ ០៣ដើម
៧. ស្រុកទឹកផុស ៖ ប៉ះពាល់ ០៦ឃុំ ស្មើនឹង ០៩ភូមិ បណ្ដាលឲ្យរលំផ្ទះ ០១ខ្នង, របើកដំបូលផ្ទះ ១៤ខ្នង៕ដោយសុវណ្ណភូមិ