ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាលើកទម្ងន់កម្ពុជា បានទទួលកាដូពីសហព័ន្ធអាស៊ី និង អន្តរជាតិ

69

ភ្នំពេញ៖ថ្ងៃទី៦ខែឧសភាឆ្នាំ២០២១ហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានទទួលឧបករណ៍ហ្វឹកហាត់ក្រោមការ ការឧបត្ថម្ភពីសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ “IWF” និងនិងសហព័ន្ធកីឡាលើកទម្ងន់អាស៊ី “AWF” ដើម្បីជំរុញការហ្វឹតហាត់សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 ឆ្នាំ២០២១ លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។
លោក សំ សុខយី អគ្គលេខាធិការ នៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានប្រាប់តាមប្រព័ន្ធអេឡិចត្រូនិចថា សហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ “IWF” និងសហព័ន្ធកីឡាលើកទម្ងន់អាស៊ី “AWF” បានផ្ដល់នូវសម្ភារៈ ហ្វឹកហាត់ចំនួន២ឈុតស្មើនឹងទឹកប្រាក់៦០០០ដុល្លារអាមេរិកដើម្បីជួយសម្រួលដល់ហ្វឹកហាត់ត្រៀមដើម្បីត្រៀមចូលរួម SEA GAMES 2021 នៅប្រទេសវៀតណាមនាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។
លោកបន្តថា ឧបករណ៍ទំាងនេះនឹងជួយជំរុញការហ្វឹកហាត់សម្រាប់រដូវកាល ដែលមានការរាតត្បាតពីមេរោគCOVID-19 ដោយការប្រកាន់ភ្ជាប់៣កុំ និង៣ការពារ ព្រមទាំងគោរពតាមណែនាំ របស់ក្រសួងសុខាភិបាលក្នុងការពង្រឹងសមត្ថភាព និងបច្ចេកទេសដើម្បីឲ្យទទួលគុណផលល្អប្រសើរ មុនចេញទៅប្រកួត SEA GAMES 2021នាពេលខាងមុខនេះ។
លោកអគ្គលេខាធិការបានបន្ថែមទៀតថាឆ្នាំនេះ សហព័ន្ធត្រូវបានក្រសួងអប់រំយុជន និងកីឡាអនុញ្ញាតឲ្យចូលរួមប្រមូល ផ្ដុំក្នុងក្រុមជម្រើសជាតិឆ្នាំ២០២១ ក្នុងនោះគ្រូបង្វឹកចំនួន២រូប និងកីឡាករ-កីឡាការិនីចំនួន៧នាក់ក្នុងនោះកីឡាការិនី៣នាក់។ ចំពោះគ្រូបង្វឹកចំនួន២រូប គឺអ្នកគ្រូ ទី្រ សុថាវី និងលោកគ្រូ ហាក់ ចាន់ដារ៉ា ចំណែកកីឡាករ-កីឡាការិនីចំនួន៧នាក់រួមមានកីឡាការិនី សេង បូរិន ប្រភេទទម្ងន់ក្រោម៤៥គីឡូក្រាម កីឡាការិនី តាន់ ប៉ុច ប្រភេទទម្ងន់ក្រោម៤៩ គីឡូក្រាម និងកីឡាការិនី រើន ស្រីនិត ប្រភេទទម្ងន់ក្រោម៧១គីឡូក្រាម។
កីឡាករ ពេជ្យ សីហា ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម កីឡាករ នី ចាន់ថានន់ ប្រភេទទម្ងន់ក្រោម ៦១ គីឡូក្រាម កីឡាករ ជឿម រស្មី ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម និងកីឡាករ ជឿម ពិសិដ្ឋ ប្រភេទទម្ងន់ក្រោម ៨៩ គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង