ខណ្ឌចំការមនបន្តចុះចែក អំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារដែលមាន ជីវភាពខ្វះខាត និងគ្រួសារដែលធ្វើចត្តាឡីស័ក នៅក្នុងទន្លេបាសាក់, ទួលទំពូងទី២ និងសង្កាត់ផ្សារដើមថ្កូវ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយ លោក ថេង សុថុល អភិបាលខណ្ឌ បានបន្តចុះចែកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ជូនដល់បងប្អូនកម្មករ សំណង់ដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ១៦០នាក់ នៅរោងស្នាក់នៅកម្មករ ក្នុងទីក្រុងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ហើយអំណោយដែលចែក ជូនក្នុង០១នាក់ទទួលបាន៖ អង្ករ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៉ីវ។
នៅរសៀលថ្ងៃនេះដដែល លោក កែវ សំណាង និងលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ តំណាងលោក ថេង សុថុល អភិបាលខណ្ឌ បានបន្តចុះចែកអំណោយជូន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ០២សង្កាត់បន្ថែមទៀត រួមមាន៖ សង្កាត់ទួលទំពូងទី២ ចំនួន ៨៧គ្រួសារ និង សង្កាត់ផ្សារដើមថ្កូវ ចំនួន ១៨៨គ្រួសារ
ហើយអំណោយដែលចែកជូនក្នុង ០១គ្រួសារ ទទួលបាន៖ អង្ករ, មី, ត្រីខ, ទឹកត្រី៕ដោយសុណ្ណភូមិ