ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជក្រឹត្យ បញ្ចប់តំណែងលោក វ៉េង ហៀង ពីអនុរដ្ឋលេខាធិការក្រសួងការងារ ក្រោយនិយាយព័ត៌មានមិនពិត ជុំវិញជំងឺកូវីដ-១៩

120

 

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ បញ្ចប់តំណែងលោក វ៉េង ហៀង ពីអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៧ឧសភា។

សូមជម្រាបផងដែរថា លោក វ៉េង ហៀង ទើបត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការងារ បានជាង១ខែប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី២១ មីនា ឆ្នាំ២០២១នេះ។

អនុរដ្ឋលេខាធិការក្រសួងការងាររូបនោះ ត្រូវអស់តំណែង ក្រោយនិយាយព័ត៌មានមិនពិតតាមរយៈសារសំឡេង ជុំវិញកូវីដ-១៩ លើគ្រូពេទ្យនៅនាយកដ្ឋានពេទ្យការងារ។ តាមរយៈសារសំឡេង ដែលត្រូវចែកចាយនៅប្រព័ន្ធTelegram គ្រានោះ លោក វ៉េង ហៀង បាននិយាយថា មានពេទ្យ២នាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ២លើករួចហើយនោះ បានឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី ដែលមានប្រភពមកពីប្រទេសឥណ្ឌា។

លោក វ៉េង ហៀង បន្ថែមទៀតថា គ្រូពេទ្យទាំង២រូបដែលឆ្លងនោះ មានអាការធ្ងន់ធ្ងរ និងជាក្រុមគ្រូពេទ្យ ដែលទទួលបន្ទុកចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មករកម្មការិនីរោងចក្រផងដែរ៕

អត្ថបទដែលជាប់ទាក់ទង